មេរៀនទី

ច្បាប់ភូមិបាល

3

 

១.ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គ្រប់គ្រងរួម

២.មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ទទួលបន្ទុកការងារបច្ចេកទេសវាស់វែង

៣.ការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលទទួលបន្ទុកការងារគ្រប់គ្រងតាមច្បាប់

 

រចនាសម្ព័ន្ធ

 

ក្រសួង

 

សនវកម្ម

 

អគ្គ.សុរិយោដី

 

អធិការកិច្ច

 

អគ្គ.សំណង់

 

អគ្គ.រដ្ឋបាល

 

មជ្ឈ.បណ្តុះបណ្តាល

 

អគ្គ.រៀបចំដែនដី

 

ខេត្ត.ក្រុង

 
 

 

 

 

 


ច្បាប់ភូមិបាល ៖ ជាច្បាប់គ្រប់គ្រងដី/អចលនវត្ថុ ជាច្បាប់មួយដោយឡែក តែវាមានទំនាក់ទំនងជា​មួយ​ច្បាប់ធំៗ មួយចំនួនដូចជា ក្រមរដ្ឋប្បវេណី , ច្បាប់ស្តីពីការអនុវត្តក្រមរដ្ឋប្បវេណី។

ក្រមរដ្ឋប្បវេណី បង្កើតឡើងក្នុងឆ្នាំ១៩២០ ក្នុងនោះមាត្រា ៦២៧ ដល់មាត្រា ៧៨៨ បានចែង​អំពីអចលនវត្ថុ និងសិទ្ធិនៃអចលនវត្ថុ ហើយបានអនុវត្តដល់ឆ្នាំ១៩៧៥ មិនមានការផ្លាស់ប្តូរទេ ទោះបីបាន​ដូររបបពីរាជានិយមមកសាធារណៈរដ្ឋក៏ដោយ ។ លុះពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ពុំមានច្បាប់ចែង​ពី​អចលនវត្ថុ និងសិទ្ធិនៃអចលនវត្ថុទេ គឺច្បាប់ពុំមានឱ្យមានសិទ្ធិឯកជនទេ។

មកដល់ឆ្នាំ១៩៧៩ ពុំទាន់បានចែងអំពីអចលនវត្ថុ និងសិទ្ធិនៃអចលនវត្ថុ ព្រោះទើបតែរំដោះ ប្រជាជនបាក់កំលាំង ស្រីមេម៉ាយច្រើន ដូចនេះ គេបង្កើតឡើងនូវក្រុមសាមគ្គី ក្នុងការផលិតជា​ពិសេស​ការធ្វើស្រែចំការ តែលំនៅដ្ឋានអាចរស់នៅបាន តែមិនអាចលក់ដូរបានទេ។

នៅឆ្នាំ១៩៨៩​ ទើបរដ្ឋាភិបាល បានមើលឃើញថា ប្រជាជនអាចរស់នៅបានដោយខ្លួនឯងហើយ ទើបរដ្ឋបង្កើតគោលនយោបាយផ្តល់សិទ្ធិជាឯកជនលើដី ហើយចាប់ផ្តើមមានសិទ្ធិឯកជន ដោយអនុក្រឹត្យ លេខ២៥ ចុះថ្ងៃទី២២ ខែមេសា ឆ្នាំ១៩៨៩ ស្តីពីការផ្តល់កម្មសិទ្ធិលើលំនៅដ្ឋាន។

យោងសេចក្តីណែនាំលេខ ០៣ ចុះថ្ងៃទី០៣ ខែមិថុនា ឆ្នាំ១៩៨៩ ស្តីពីការអនុវត្តលើគោលនយោ​បាយ​ដោយសេចក្តីណែនាំក្នុងការផ្តល់កម្មសិទ្ធិលំនៅដ្ឋានដល់ប្រជាជន។

ឆ្នាំ១៩៩២ បានចេញច្បាប់ភូមិបាល ដោយបានបង្កើតឡើងនូវសិទ្ធិជាច្រើនលើដីធ្លី មាន ៖

         កម្មសិទ្ធិ គឺមានកំរិត ដែលគេកំរិតថា សិទ្ធិនេះសំរាប់តែដីលំនៅដ្ឋានតែប៉ុណ្ណោះ ហើយ​ផ្តល់​បានត្រឹមតែ២០០០ ម៉ែត្រការ៉េ

         ភោគៈ ជាដីបង្កបង្កើនផល ឬដីធ្វើអាជីវកម្មផ្សេងៗ នៅតែជាភោគៈដដែល មានកំរិត​ត្រឹម​តែ ៥ ហិចតា

         សម្បទាន ដីដែលមានកំរិតលើសពី ៥ ហិចតា ជាដីសម្បទាន

         សិទ្ធិអនុញ្ញាតឱ្យដាំដំណាំ សិទ្ធនេះពុំមានកើតទេ ព្រោះគោលការណ៍គេ​មានកំណត់​រយៈពេលសំរាប់ប្រកាសដីធ្លីទាំងនោះ ។ ឧទាហរណ៍ ៖ ក្នុងរយៈពេល ៣ ខែ ប្រជាជន​ត្រូវ​រាយការណ៍ជូនអាជ្ញាធរ ដើម្បីដាក់ចូលបញ្ជី ។ ក្នុងការមិនបានប្រកាសរាយការណ៍ទេ គេអាចមាននីតិវិធីមួយ គឺសុំសិទ្ធិអនុញ្ញាតឱ្យបន្តការធ្វើមុខរបរនេះបន្ត ។ ដោយហេតុ​នេះហើយទើបច្បាប់បង្កើតឡើងពុំបាន ដោយយោងការធ្វើប្រកាស​រាយការណ៍របស់​ប្រជាជនជូនអាជ្ញាធរ។

ក្នុងចំណុចទាំងអស់ខាងលើនេះ គឺកើតឡើងដោយរដ្ឋកម្ពុជា ហើយបន្តដល់​ឆ្នាំ​១៩៩៣ ដោយរបបរាជានិយម ឈានទៅរកទីផ្សារសេរី និងមូលធននិយម ធ្វើឱ្យប្រជា​ជន​មានសិទ្ធិទិញលក់ដោយសេរីពុំមានការកំរិតទៀតឡើយ។

ដូចនេះមានន័យថា ច្បាប់រត់មិនទាន់ការប្រែប្រួលនៃសង្គមទេ លុះឆ្នាំ២០០១ ទើបបង្កើតឡើងនូវច្បាប់ភូមិបាលថ្មី

         សិទ្ធិផលោបភោគ

         សិទ្ធិប្រើប្រាស់ និងអាស្រ័យនៅ

         សេវភាព

         សិទ្ធិលើការបញ្ចាំ

         សិទ្ធិអ៊ីប៉ូតែក

 

3

 

 

 

 

 

 

 

 

 

ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៣

ច្បាប់ភូមិបាល

និងការគ្រប់គ្រងអចលនវត្ថុ

3

១.អចលនវត្ថុ

តាមច្បាប់ភូមិបាលអចលនវត្ថុមាន ៣ ប្រភេទ

         ពីកំណើត សំដៅលើវត្ថុដែលមិនអាចរំកិល ឬផ្លាស់ប្តូរទីកន្លែងរបស់វាដោយកំលាំងរបស់វាក្តី ឬកំលាំង​មកពីខាងក្រៅក្តី គឺមិនអាចធ្វើឱ្យមានការផ្លាស់ប្តូរបានទេ ក្នុងនោះមាន ៖ ដី អាគារ ឬសំណង់​ជាប់​នឹងដី ដើមឈើជាឈើនឹងដី ជាដើម ។

o       ដីសំដៅលើទីតាំងភូមិសាស្រ្ត ជាកន្លែងដែលដីតាំងនៅដែលគេហៅថា ក្បាលដី មានន័យថា ជាឯកតាសុរិយោដី គឺសំដៅលើក្បាលដី ជាផ្ទៃដីជាក់លាក់ ពិតប្រាកដ ដូចនេះ ដើម្បីជាក់លាក់ត្រូវតែមានកំរិតព្រំដីច្បាស់លាស់ដែរ ។

o       ដីជាប្រភេទមួយនៃទ្រព្យសម្បត្តិ និងមានតម្លៃ ។ គេអនុវត្តាមច្បាប់អំពី

         សិទ្ធិលើដី

         ការការពារទប់ទល់និងការបំពាន ការដណ្តើមយក

ដីក្នុងប្រទេសកម្ពុជា ត្រូវបានបែងចែកជា ២ ប្រភេទ ៖

      ដីរដ្ឋ ជាកម្មវត្ថុនៃកម្មសិទ្ធិសាធារណៈ ម្ចាស់នៃសិទ្ធិគឺបុគ្គលសាធារណៈ ដែលជានីតិបុគ្គល​សាធា​រណៈ គឺចង្កោមនៃមនុស្សដែលច្បាប់កំណត់ថាជានីតិបុគ្គល ដើម្បីឱ្យមានសិទ្ធិ និងកាតព្វកិច្ចមួយ​ចំនួន ជាពិសេសសិទ្ធិលើទ្រព្យសម្បត្តិ។

នីតិបុគ្គលមាន ៖ ក្រុមប្រឹក្សាឃុំ សង្កាត់ ក្រុង ស្រុក ខ័ណ្ធ ខេត្ត រាជធានី គ្រឹះស្ថានសាធារណៈ សហគ្រាសសាធារណៈ រដ្ឋាករទឹក កំពង់ផែ មន្ទីរពេទ្យ..ព្រោះថា នីតិបុគ្គលទើបមានសិទ្ធិលើ​ទ្រព្យ​សម្បត្តិ។

ទ្រព្យសម្បត្តិបានមកពីរដ្ឋថ្នាក់លើប្រគល់ឱ្យ ។ ឧទាហរណ៍ ៖ រដ្ឋាភិបាលប្រគល់ទ្រព្យសម្បត្តិឱ្យ​មាន​ការបំរើដល់សេវាសាធារណៈ និងអាចមានទ្រព្យសម្បត្តិដែលរកបានខ្លួនឯង។

តែគេត្រូវមានការរក្សាការពារ ថែទាំដោយប្រុងប្រយ័ត្ន ដោយសាររដ្ឋមានការដាក់លក្ខ័ណ្ឌ​នៅ​ពេល​មានការប្រគល់ឱ្យពីរដ្ឋពោលគឺត្រូវមានការឯកភាពពីក្រសួងមហាផ្ទៃហើយក្រសួងនិងធ្វើ​សំណើ

ទៅក្រសួងហិរញ្ញវត្ថុ ដែលក្រសួងហិរញ្ញវត្ថុមានការកំណត់ក្នុងការគ្រប់គ្រងតឹងរឹង ដែលគេហៅថា អាជ្ញាធរគ្រប់គ្រងទ្រព្យរដ្ឋ។

ដោយឡែកទ្រព្យដែលរកបានដោយខ្លួនឯង គឺគេអាចចាត់ចែងបានដោយខ្លួនឯងក្នុងការ​បំរើសេ​វា​ក្នុងអង្គភាព។ រាល់ការចាត់ចែងនេះ ត្រូវតែមានគោលការណ៍ និងច្បាប់កំណត់ត្រឹមត្រូវ ហើយ​បុគ្គល​ដែលមានសិទ្ធិចាត់ចែងត្រូវមានការកំណត់ទៅតាមច្បាប់ និងត្រូវមានគោលការណ៍តម្លា​ភាព​ក្នុង​ការចាត់ចែង។

ឧទាហរណ៍ ៖ បើចង់ដោះដូរទ្រព្យសម្បត្តិអ្វីមួយរបស់អង្គភាព ត្រូវតែមាននីតិវិធីដែលប្រកប​ដោយ​តម្លាភាព និងប្រយោជន៍អង្គភាព។

របបគតិយុត្តិនែទ្រព្យសាធារណៈ ត្រូវបានគេកំណត់តាមប្រភេទ ដូចក្នុងមាត្រា​១៥ នៃច្បាប់ភូមិ​បាល និងវិធានការណ៍ការពារ ទ្រព្យសាធារណៈ។

ច្បាប់ភូមិបាលបង្កើតឡើង ដើម្បីកំណត់ ៖

         របបកម្មសិទ្ធិលើដី បញ្ជាក់ពីរបបកម្មសិទ្ធិ ឬកម្មសិទ្ធិករ ពោលគឺបុគ្គលដែលជាម្ចាស់នៃសិទ្ធិ និងកម្មវត្ថុនៃសិទ្ធិ គឺដី ឬអចលនវត្ថុ ពោលគឺអចលនទ្រព្យ

         វិធីការពារលើដី

      ដីឯកជនរបស់រដ្ឋ បំរើឱ្យនីតិបុគ្គលមួយក្រុម ដែលមានរបបគតិយុត្តិប្រហែលគ្នា​នឹងសិទ្ធិរបស់​បុគ្គល​ឯកជនដែរ គឺអាចចាត់ចែងបានគ្រវ់យ៉ាងទាំងអស់ខុសពីទ្រព្យសាធារណៈ ដូចជាទ្រព្យរបស់ថ្នាក់ឃុំ សង្កាត់ គេអាចលក់ ធ្វើអំណោយ ឬប្រទានកម្មបាន។

ដីឯកជនរបស់រដ្ឋ ​ ត្រូវបានកំណត់ថាជាដីឯកជនរបស់រដ្ឋ គឺក្រៅពីដីដែលឯកជនកាន់​កាប់ស្រប

ច្បាប់ ដីសាធារណៈរបស់រដ្ឋ។

កន្លងមករដ្ឋាភិបាល បានអនុវត្តការងារនេះជាបន្តបន្ទាប់ដូចជា ៖

o       ឆ្នាំ១៩៧៩ រដ្ឋអំពាវនាវឱ្យប្រជាពលរដ្ឋទៅរស់នៅស្រុកកំណើតរបស់ខ្លួនវិញ ព្រោះភាគ​ច្រើនប្រជាពលរដ្ឋត្រូវជម្លៀសចេញពីលំនៅដ្ឋានរបស់ខ្លួន។

o       ឆ្នាំ១៩៨៩ រដ្ឋបានបង្កើតនូវសិទ្ធិឯកជនលើដី ក្នុងបង្កើតនូវកម្មសិទ្ធិ ភោគៈ និងសម្ប​ទាន​​ច្រើន តែត្រូវបានឆ្លងកាត់ការសាកល្បង តាមរយៈការបង្កើតភោគៈ ដែលជាតំណាក់​កាលសាកល្បង

o       ឆ្នាំ១៩៩១ ដល់១៩៩៣ រដ្ឋបានធ្វើប្រទានកម្មចំពោះជនមាតុភូមិនិវត្ដន៍

o       ឆ្នាំ១៩៩៨ ដល់១៩៩៩ ជាតំណាក់កាលធ្វើសមាហរណ៍កម្ម ដែលរដ្ឋបានផ្តល់នូវ ជីវិត កម្មសិទ្ធិ និងមុខងារដល់ប្រជាពលរដ្ឋអតិតខ្មែរក្រហម។

o       ឆ្នាំ២០១២ មានចេញនូវប្រទានកម្មមួយតាមរយៈបទបញ្ជា០១ ចុះថ្ងៃទី០៧ ខែឧសភា ឆ្នាំ ២០១២ ផ្តល់កម្មសិទ្ធិជូន​ទៅ​ពល​​រដ្ឋ​ដែលបានចូលកាន់កាប់​ដីរបស់រដ្ឋ ដីសាធារណៈ

ដោយមិនស្របច្បាប់។

បទបញ្ជា ០១ អនុវត្តទៅលើដី គំរបព្រៃ មានដីកាដកហូត ឬគ្មាន ដីព្រៃសម្បាទាន ដី​សម្បទានសេដ្ឋកិច្ច ដីឧទ្យានជាតិ ដែលជាប្រភេទដីសាធារណៈ ដែលត្រូវបានកាន់កាប់​ដោយខុសច្បាប់។

ក្រៅពីកម្មសិទ្ធិសាធារណៈ និងដីរបស់រដ្ឋ ក៏មានកម្មសិទ្ធិសមូហភាព មាន ២ ៖

         ទ្រព្យរដ្ឋ មានរបបគតិយុត្តិមិនខុសពីប្រភេទទ្រព្យឯកជនរបស់រដ្ឋទេ

         កម្មសិទ្ធិសមូហភាពសហគមន៍ជនជាតិដើមភាគតិច ដីនេះសហគមន៍​អាច​លក់ ផ្ទេរបាន តែត្រូវផ្ទេរទៅឱ្យសហគមន៍ផ្សេងទៀត មិនអាចកាត់​លក់ឱ្យបុគ្គលឯកជនបានទេ ហើយសមាជិកសហគមន៍​អាចសុំចេញ​បាន​ពីសហគមន៍

២.កម្មសិទ្ធិឯកជន

កម្មសិទ្ធិ ៖ ម្ចាស់សិទ្ធិជាបុគ្គលឯកជន រូបវន្តបុគ្គល នីតិបុគ្គលឯកជន

ម្ចាស់សិទ្ធិមានដី និងមានសិទ្ធិខ្លួនឯង

 
កម្មវត្ថុនៃសិទ្ធិ ៖ កម្មសិទ្ធិលើដី អចលនវត្ថុ ត្រូវបានបង្កើតដោយច្បាប់មាន

         កម្មសិទ្ធិ

         ភោគៈ

         សម្បាទានដី

        

ម្ចាស់ដីផ្សេងៗ និង​អ្នកប្រើប្រាស់ផ្សេង

 
សិទ្ធិជួល

         ផលុបភោគ

         សិទ្ធិប្រើប្រាស់ និងសិទ្ធិអាស្រ័យផល

         សេវភាព

        

បង្កើតសិទ្ធិឱ្យ

ម្ចាស់បំណុល

 
ការបញ្ចាំ

         ការដាក់ធានា

         អ៊ីប៉ូតែក

 

 

៣.សិទ្ធិទាមទារដោយផ្អែកលើសិទ្ធិជាកម្មសិទ្ធិ (ជាសិទ្ធិរបស់កម្មសិទ្ធិករ)

      ទាមទារឱ្យប្រគល់វត្ថុវិញដោយផ្អែកលើសិទ្ធិនៃកម្មសិទ្ធិ

      ទាមទារឱ្យបញ្ឈប់ការរារាំងដោយផ្អែកលើសិទ្ធិនៃកម្មសិទ្ធិ

      ទាមទារឱ្យបង្ការការរារាំងដោយផ្អែកលើសិទ្ធិនៃកម្មសិទ្ធិ

 

 

 

 

 

 

 

 

 

ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៣

 

៤.អំពីលទ្ធកម្មនៃកម្មសិទ្ធិ

៤.១.លទ្ធកម្មលើកដំបូង សំដៅទៅលើដីរដ្ឋ គឺជាដីឯកជនរបស់រដ្ឋ ឬដីកម្មសិទ្ធិសាធារណៈ ហើយអាច​ផ្ទេរ​ទៅឱ្យបុគ្គលឯកជនឬដីកម្មសិទ្ធិឯកជន។

ការផ្ទេរដីរដ្ឋនេះធ្វើឡើងតាមរយៈនីតិវិធីមួយចំនួនដូចតទៅ ៖

      ភោគៈ

ក្នុងចំណោមដីទាំងអស់លទ្ធកម្មដែលសំខាន់គឺដីដែលធ្វើលទ្ធកម្មតាមរយៈភោគៈ។

តាមមាត្រា ២៩ នៃច្បាប់ភូមិបាល ក្នុងក្របខ័ណ្ឌនៃការបង្កើតឡើង​នូវកម្មសិទ្ធិ​អច​ល​ន​វត្ថុ​ក្រោយសម័យមានវិបត្តិពីឆ្នាំ១៩៧៥ ដល់ ១៩៧៩ ដោយមិនចំណុះទៅនឹង​វិធានទូទៅ​នៃ​អាជ្ញា​យុកាលស្តីពីកម្មសិទ្ធិលើអចលនវត្ថុ ភោគៈនៃអចលនវត្ថុដែល​ត្រូវ​បានទទួលស្គាល់ចាប់​ពីឆ្នាំ១៩៨៩ អាចបង្កើតបានជាពិសេសនូវសិទ្ធិភណ្ឌិតលើ​អចល​នវត្ថុ និងនាំទៅដល់លទ្ធ​កម្ម​

​នៃ​កម្មសិទ្ធិដោយអ្នកកាន់កាប់ទ្រព្យក្នុងលក្ខ័ន្ត​ដែល​បានកំណត់ដោយច្បាប់ ។

ការចូលកាន់កាប់ភោគៈ ត្រូវបញ្ចប់នៅពេលដែលច្បាប់នេះចូលជាធរមាន។

         សម្បទានដីសង្គមកិច្ច

មានកំរិត និងកំណត់មុខសញ្ញាជាក់លាក់ និងទំហ៊ំដែលជាផែនការរបស់រដ្ឋ

         ប្រទានកម្មសង្គម

         ដីកោះ ឬចំណែកដីដែលដុះជាប់ព្រំ

ករណីនេះ អាស្រ័យលើទីតាំងរបស់ដីដែរ បើសិនជាដីនោះដុះជាប់ព្រំ គឺម្ចាស់អាចធ្វើលទ្ធ​កម្ម​ទៅលើចំណែកដីនេះបាន។ តែបើដីដុះដាច់មិនជាប់នឹងព្រំ ក៏អាចធ្វើលទ្ធកម្មបានដែរ ដោយ​ផ្អែកលើបន្ទាត់គូសពាក់កណ្តាលនៃផ្លូវទឹក។

មាត្រា ៣៨ ៖

         ពិតប្រាកដ មិនព្រលាំ Equivoque

         គ្មានហឹង្សា ដោយសន្តិវិធី Paisible

         ដឹងឭជាសាធារណៈ គ្មានលាក់បាំង Public

         គ្មានអាក់ខាន និរន្ត Continu

         សុចរិក មិនទុច្ចរិក Bonne Foi

ដើម្បីឱ្យភោគៈ ទទួលបាននូវកម្មសិទ្ធិមានលក្ខណៈស្របច្បាប់ត្រូវ

         ដីដែលជាកម្មវត្ថុនៃការប្រែក្លាយ មិនមែនជាដីសាធារណៈ

         ភោគៈត្រូវបានបង្កើតមុនច្បាប់ភូមិបាលឆ្នាំ២០០១

         ភោគៈត្រូវមានលក្ខណៈត្រឹមត្រូវ តាមច្បាប់កំណត់

         រយៈពេលនៃការកាន់កាប់ ត្រូវមានចាប់ពី ៥ ឆ្នាំឡើង

         ក្បាលដីត្រូវបានកំណត់ព្រំជាក់លាក់

ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៣

      លទ្ធកម្មកម្មសិទ្ធិ គឺការទទួលបានកម្មសិទ្ធិ និងធ្វើឡើងតាមដំណាក់កាល ២ ៖

         លើកដំបូង

គឺសំដៅលើការទទួលបានដីពីរដ្ឋ ហើយមានមធ្យោបាយដូចជាការបង្កើតនូវភោគៈ ការបង្កើតនូវដីសង្គមកិច្ច និងប្រទានកម្មសង្គម

         លទ្ធកម្មបន្ត

គឺការទទួលបានដីបន្តពីបុគ្គលឯកជន មានន័យថា បុគ្គលឯកជនមួយ បន្តទៅឱ្យឯក​ជន​ផ្សេង។ ការនេះ គឺធ្វើឡើងតាមរយៈការបង្កើតកិច្ចសន្យា និងច្បាប់។

      ការធ្វើលទ្ធកម្មតាមអាជ្ញាយុកាលនៃភោគៈ គឺចង់បញ្ជាក់ថា ភោគៈ និងក្លាយជាកម្មសិទ្ធិ​ដោយមាន​រយៈ​ពេល ៥ ឆ្នាំឡើង។

ដើម្បីឱ្យភោគៈក្លាយជាកម្មសិទ្ធបាន លុះត្រាតែ

         ដីនោះមិនមែនជាដីសាធារណៈ

         ភោគៈត្រូវតែបង្កើតនូវចំណុចត្រឹមត្រូវមួយគឺត្រូវបង្កើតមុនច្បាប់ភូមិបាលឆ្នាំ២០០១ (បានបញ្ចប់លែងឱ្យបង្កើតភោគៈ ឬចូលកាន់កាប់)

         ភោគៈ ត្រូវតែជាភោគៈត្រឹមត្រូវតាមច្បាប់ (មាន ៥ យ៉ាងគឺ ៖ ពិតប្រាកដ គ្មានហឹង្សា សាធារណៈ សុច្ចរិត ត្រឹមត្រូវ)

         ភោគៈត្រូវមានអាជ្ញាយុកាលយ៉ាងតិច ៥ ឆ្នាំ

(ចំណុចទាំង ៤ ខាងលើគឺ ភោគីជាអ្នកបំពេញ)

         ក្បាលដី ត្រូវបានកំណត់ជាក់លាក់ (ចំណុចនេះគឺ អ្នកបច្ចេកទេសជាអ្នកបំពេញ)

      ភោគៈ បង្កើតឡើងក្នុងឆ្នាំ១៩៨៩

o       អ្នកបង្កើតភោគៈ គឺពលរដ្ឋទូទៅ

o       ពលរដ្ឋចូលកាន់កាប់ដីទំនេររបស់រដ្ឋ ហើយរដ្ឋទទួលស្គាល់ក្រោយពលរដ្ឋកាន់កាប់

o       ប្រភេទដី ជាដីឯកជនរបស់រដ្ឋ

o       ទំហ៊ំដី

         ចំពោះដីលំនៅដ្ឋានគឺ ២០០០ ម៉ែត្រការ៉េ

         ក្រៅពីដីលំនៅដ្ឋាន ៥ ហិចតា

         បើ ៥ ហិចតា​ឡើង ជាដីសម្បទាន

o       ភោគៈ អាចស្របច្បាប់ ឬមិនស្របច្បាប់ (យោងចំណុចទាំង ៥ ខាងលើរបស់ភោគៈ)

o       ភោគៈ មានសិទ្ធិចាត់ចែងដូចកម្មសិទ្ធិ

o       ភោគៈមានប័ណ្ណសំគាល់សិទ្ធិ

o       គ្រប់រយៈពេល ៥ ឆ្នាំ អាចស្នើសុំប័ណ្ណកម្មសិទ្ធិបាន

o       ភោគៈត្រូវបានបញ្ចប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១

      សម្បទានសង្គមកិច្ចបង្កើតថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០១

o       មុខសញ្ញាដែលទទួលបានគឺ ប្រជាពលរដ្ឋ និងគ្រួសារក្រីក្រ និងកំលាំងប្រដាប់អាវុធ​ចូល​និវត្តន៍

o       រដ្ឋរកដី និងរៀបចំចែកដីជូនប្រជាពលរដ្ឋ

o       ប្រភេទដី ជាដីឯកជនរបស់រដ្ឋ តែមួយចំនួនធំ គឺជាដីសាធារណៈ តែរដ្ឋប្រែក្លាយ ឬផ្លាស់​ពី​ដី​សាធារណៈទៅជាដីឯកជនរបស់រដ្ឋតាមច្បាប់អនុប្បយោគ

o       ទំហ៊ំដី

         ចំពោះដីលំនៅដ្ឋានគឺ ១២០០ ហិចតា ទៅ ៣៦០០ ម៉ែត្រការ៉េ អាស្រ័យលើ​ទីតាំង

ភូ​មិសាស្រ្ត

         កសិកម្ម ២ ហិចតា ទៅ ៥ ហិចតា

o       ស្របច្បាប់រហូត ព្រោះរដ្ឋជាអ្នកចែក

o       ត្រូវកាន់កាប់ខ្លួនឯង ចេញលិខិតដែលអាចដាក់ធនាគារបាន ឆ្នាំ២០១២

o       មានលិខិតរដ្ឋបាលធម្មតា តែក្រោយមកមានចេញលិខិតអាចដាក់ធនាគារបាន ឆ្នាំ២០១២

o       គ្រប់រយៈពេល ៥ ឆ្នាំ អាចស្នើសុំប័ណ្ណកម្មសិទ្ធិបាន​

 

ការផ្តល់សម្បទានដីសង្គមកិច្ច

 

អាចផ្តល់តាមថ្នាក់ មានថ្នាក់ឃុំ ថ្នាក់ខេត្ត និងថ្នាក់កណ្តាល

.២.ត្រូវរកដី ដើម្បីធ្វើសម្បទានសង្គមកិច្ច

         លក្ខណៈនៃដី និងវិសាលភាព

o       ប្រសិនបើសម្បទានថ្នាក់ឃុំ ដីមានវិសាលភាពតូចល្មម និងត្រូវជូនដំណឹងរក​មុខសញ្ញា​ស្នើ​សុំ​សម្បទាន (ជាជនក្រីក្រ គ្មានដី ឬមានីតិចតួច និងអាចស្នើសុំមកថា ជាដីលំនៅ​ដ្ឋាន ឬដីកសិដ្ឋាន) ។ ពេលទទួលបានពាក្យស្នើសុំហើយ ត្រូវមានក្រុមការងារពិនិត្យ​មុខ​សញ្ញាដែលដាក់ពាក្យស្នើសុំ តើចូល​ក្នុង​លក្ខ័ណ្ឌដែលបានកំណត់ដែរឬទេ ដើម្បីធ្វើ​ចំណាត់ថ្នាក់។

ក្រុមការងារនេះមានស្ថាប័នជំនាញមានដូចជា មន្ទីរផែនការ ហិរញ្ញវត្ថុ កសិកម្ម អប់រំ​ជា​ដើម ដើម្បីវាយតម្លៃអំពីលក្ខណៈវិនិច្ឆ័យនូវមុខសញ្ញានីមួយៗ ។

កាលណាកំណត់ចំនួនអ្នកស្នើសុំ និងទំហ៊ំដីបាន គេអាចរៀបចំដីបាន ព្រោះថា​ទំហ៊ំដី​នោះ​បាន​កំណត់រួចហើយតាមរយៈតួលេខ ហើយមន្ទីររៀបចំដែនដី ជាអ្នកគ្រប់

គ្រងរួម ហើយត្រូវធ្វើការចាប់ឆ្នោតកំណត់ថ្ងៃ និងចាត់ចែងប្រគល់ដីតាមសន្លឹកឆ្នោត​ដែល​ចាប់បាន។

មេឃុំ ត្រូវតាមដានការអនុវត្តលើដីសម្បទានដែលចាប់ឆ្នោតបាននោះ ហើយ

មន្ទីរដែនដីខេត្ត​ ត្រូវប្រគល់ឯកសារពាក់ព័ន្ធដល់មេឃុំ ដើម្បីជាភស្តុតាងក្នុងការអនុវត្ត

លើដីសម្បទាន បើជាដីកសិកម្មត្រូវដាំដុសក្នុងរយៈពេល ១២ ខែ បន្ទាប់ពីទទួល​បាន​

ការកាន់កាប់។

ករណីមិនអនុវត្តតាម មេឃុំមានសិទ្ធិរាយការណ៍មកថ្នាក់លើ ដើម្បីសុំដក​ហូតយកមកវិញ ទុកឱ្យអ្នកផ្សេងកាន់កាប់ និងអនុវត្តតាមកិច្ចសន្យា

 

ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០១៣

     សម្បទានដីមាន ២ គឺ

           សម្បទានសង្គមកិច្ច ជូនប្រជាពលរដ្ឋក្រីក្រមានរយៈពេល៥ ឆ្នាំ ប្រែ​ក្លាយ​ជា​ដី​កម្មសិទ្ធិបាន

           សម្បទានសេដ្ឋកិច្ច ផ្តល់ដីជូនអ្នកមានប្រាក់ ដើម្បីធ្វើវិនិយោគទាញយកប្រយោជន៍ពីដី ជាដី

ដែលមានទំហ៊ំធំចាប់ពី ១០០០០ ហិចតា គោលដៅនៃការធ្វើសម្បទានដីនេះគឺ ដើម្បី​អភិវឌ្ឍកសិឧស្សាហកម្ម ដែលនាំឱ្យមានការបង្កើននូវសេដ្ឋកិច្ចជាតិ មានរយៈពេល ៩៩ឆ្នាំ មិនអាចក្លាយជាកម្មសិទ្ធិបានទេ និងមិនអាចលក់ដីសម្បទានបានទេ តែអាច​លក់​សិទ្ធិសម្បទាន ព្រោះដីសម្បទាននោះជាដីរបស់រដ្ឋ ឯសិទ្ធិសម្បទាន ជាសិទ្ធិ​ដែល​រដ្ឋប្រគល់ឱ្យឯកជន គឺជាសិទ្ធិប្រើប្រាស់ដីរបស់រដ្ឋ។

     ប្រទានកម្ម

         ប្រទានកម្មរបស់រដ្ឋ ជាមួយប្រជាពលរដ្ឋ ឬហៅថាប្រទានកម្មសង្គម វារីកទូលំទូលាយ​តាម​រយៈបទបញ្ជា ០១ ចុះថ្ងៃទី០៧ ខែ ឧសភា ឆ្នាំ២០១២ ស្តីពីការពង្រឹង និងបង្កើន​ប្រសិទ្ធិ​ភាព​នៃការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ច នាពេលប្ចុប្បន្ននេះ ។

         ប្រទានកម្មរវាងបុគ្គលឯកជន និងបុគ្គលឯកជន ផ្អែកលើកិច្ចសន្យាជាមូលដ្ឋាន ឬកិច្ចព្រម​ព្រៀង ឬហៅថាប្រទានកម្មទូទៅ

     លទ្ធផល

         ប៉ុន្មានឆ្នាំខាងមុខ អាចមានកំណើនខាងផលិតផលកសិកម្ម

         ទំនាស់ត្រូវបានដោះស្រាយ

         ប្រជាពលរដ្ឋដែលពីមុនកាន់កាប់មិនស្របច្បាប់ ត្រូវមានសិទ្ធិកាន់កាប់ស្របច្បាប់

៤.២.លទ្ធកម្មលើកម្មសិទ្ធិបន្ត

លទ្ធកម្មបន្ត គឺសំដៅលើការធ្វើលទ្ធកម្មរវាងបុគ្គលឯកជន ទៅបុគ្គលឯកជន (ឧទាហរណ៍ ៖ អ្នកលក់ និង​អ្នក​ទិញ ក្នុងនោះអ្នកទទួលបានទ្រព្យជាអ្នកធ្វើលទ្ធកម្ម (អ្នកទិញ) រីឯអ្នកចំណាយទ្រព្យ​មាន​ភារកិច្ចត្រូវផ្ទេរ​សិទ្ធិឱ្យគេ អ្នកនោះគេហៅថា អ្នកធ្វើអនុប្បទាន ឬផ្ទេរ (អ្នកលក់ )។

ការផ្ទេរ ឬធ្វើលទ្ធកម្មបន្តនេះ ត្រូវធ្វើឡើងតាមរយៈ កិច្ចសន្យា

ក្នុងកិច្ចសន្យាគេបង្ហាញ​ឆន្ទៈ​របស់អ្នកលក់ និងអ្នកទិញ ដែលឯកភាពគ្នាក្នុងតម្លៃណាមួយ គុណភាពនៃវត្ថុ និងបរិមាណ។

        លទ្ធកម្មតាមកិច្ចសន្យា (ការព្រមព្រៀងខាងឆន្ទៈ) ការលក់ ប្រទានកម្ម ការជូន......

        លទ្ធកម្មតាមច្បាប់ (កាចែកមរតក ឬសេចក្តីសំរេចរបស់តុលាការ

 

3

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៣

អំពីកិច្ចសន្យា

3

 

កិច្ចសន្យា គេធ្វើឡើងតាមឆន្ទៈ និងកិច្ចសន្យាដោយបុគ្គល ។ កិច្ចសន្យាធ្វើឡើងចំពោះ ការលក់ ការ

ធ្វើ​ប្រទានកម្ម អំណោយ កិច្ចសន្យាមតកសាសន៍ ឬបណ្តាំ។ ការធ្វើទៅតាមច្បាប់​ដូចជាការ​ចែក​មរតក ឬសេចក្តីសំរេចរបស់តុលាការ។

        កិច្ចសន្យាផ្ទាល់មាត់

រាល់សកម្មភាពទាក់ទងនឹងសេដ្ឋកិច្ច និងសកម្មភាពមួយចំនួនដែលធ្វើឡើងដោយ​គូភាគី​ដែល​ព្រមព្រៀងគ្នាទៅវិញទៅមក ផ្អែកលើគុណភាព តម្លៃ បរិមាណ.....គេមិនគិតពីអាយុ ដែលអាច​ធ្វើ​សកម្មភាពគតិយុត្តិទេ ។ ចំពោះសកម្មភាពតុជតាច គេមិនសូវធ្វើជាលាយល័ក្ខអក្សរទេ ។

ឧទាហរណ៍ ៖ ដូចជាការទិញលក់វត្ថដែលមានតំលៃទាបសំរាប់ការប្រើប្រាស់ធម្មតា ដូចជា​

ទិញម្ហូបទិញ​អាហារបរិភោគទិញរបស់របរបន្តិចបន្តួច..............សកម្មភាព

ទាំងអស់នោះ ជាកិច្ចសន្យាដែរ តែជាកិច្ចសន្យាផ្ទាល់មាត់

        កិច្ចសន្យាលាយលក្ខអក្សរ

គេធ្វើឡើងក្នុងកាៈទេសៈ ឬ ទាក់ទងនឹងវត្ថុមានតម្លៃ ដែលគេយល់ថាសំខាន់ គេត្រូវធ្វើកិច្ច​សន្យា​ជាលាយល័ក្ខអក្សរ។

ឧទាហរណ៍ ៖ ដូចជាទិញលក់ម៉ូតូ រថយន្ត ផ្ទះសំបែង ឬវត្ថុផ្សេងៗ ដែលមានតំលៃខ្ពស់ ......

សកម្មភាពទាំងអស់នេះ គឺត្រូវធ្វើកិច្ចសន្យាជាលាយលាក់អក្សរ ដើម្បីការពារ​

នូវហានីយ​ភ័យផ្សេងៗ ដែលអាចកើតមានឡើង។

ដោយឡែកចំពោះបញ្ហាអចលនវត្ថុ ទាមទារឱ្យមានលិខិតមយយដែលមានទំរង់ជាក់លាក់ ដែល​គេហៅថា លិខិតយថាភូត ដែលមានកំរិតខ្ពស់ជាងលិខិតកិច្ចសន្យាផ្សេងៗ ព្រោះការលក់ទិញ តម្រូវឱ្យមានលិខិតយថាភូត។

        កិច្ចសន្យាដែលមានទម្រង់ជាក់លាក់

ចំពោះអចលនវត្ថុ គេត្រូវធ្វើលិខិតយថាភូត តាក់តែងឡើងដោយសាការី

កិច្ចសន្យា គេធ្វើឡើងតាមឆន្ទៈ និងកិច្ចសន្យាដោយបុគ្គល។

        ការធ្វើលទ្ធកម្មតាមកិច្ចសន្យា

ឧទាហរណ៍ ៖ លោក ក បានលក់ផ្ទះមួយទៅឱ្យ លោក ខ គឺលកោដោយឆន្ទៈ ព្រោះ លោក ក មានផ្ទះជាក់លាក់មួយសំរាប់លក់ ឯលោក ខ ចង់បានផ្ទះនោះមកជាកម្មសិទ្ធិ។

មានន័យថា លោក ក មានវត្ថុមួយជាក់លាក់ បរិមាណ និងមានតំលៃ ហើយបាន​ប្រកាសលក់​ដោយផ្អែកលើកម្មសិទ្ធិរបស់គាត់ ហើយលោក ខ បានឃើញច្បាស់ហើយ និងទទួលបានព័ត៌មាន​គ្រប់​គ្រាន់ លោក ខ មានឆន្ទៈចង់បាន និងមានប្រាក់សំរាប់ទិញ ហើយមានឆន្ទៈព្រមទិញយក​ដោយការ​ព្រមព្រៀង។ ដូច្នេះការលក់ទិញ ត្រូវពិនិត្យមើលវត្ថុ ដោយពិនិត្យមើលលើកិច្ចសន្យា អត្តសញ្ញាញ ដែល​សំគាល់វត្ថមួយខុសពីវត្ថុផ្សេងទៀត។

        លិខិតដែលប្រើញឹកញាប់ មាន ០២ ប្រភេទ ៖

o       លិខិតឯកជន

   ជាលិខិតដែលបានសរសេរឡើងដោយភាគីនៃកិច្ចសន្យា បន្ទាប់ពីបានព្រម​ព្រៀងគ្នាដែល​មានបញ្ជាក់នូវខ្លឹមសារដោយ​គូភាគីគ្មានទំរង់ជាក់លាក់តែមាន

ការចុះហត្ថលេខា ឬស្នាម​មេ​ដៃ​របស់គូភាគី និងមានសាក្សី។

   សាការីត្រូវបញ្ជាក់ថា មានភាពត្រឹមត្រូវលើលិខិតនេះ ព្រោះសាការីត្រូវ​ទទួល

ខុសត្រូវ ក្នុងមុខងារ និងតួនាទីរបស់ខ្លួន

o       លិខិតយថាភូត

តាមក្រមរដ្ឋប្បវេណីថ្មី បានកំណត់ប្រភេទនៃលិខិតយថាភូតដូចតទៅ

   លិខិតដែលតាក់តែងដោយសាការី

   លិខិតឯកជនដែលសាការីបញ្ជាក់ថាត្រឹមត្រូវ

   លិខិតដែលមន្ត្រីមានសមត្ថកិច្ចធ្វើ ដើម្បីធ្វើនីតិវិធីនៃការចុះបញ្ជី

   លិខិតដែលសមត្ថកិច្ចធ្វើតាមនីតិវិធី

ក្នុងលិខិតនេះ ត្រូវបានរៀបចំដោយអង្គភាពសុរិយោដី ដើម្បីធ្វើនីតិវិធីងការ

ចុះបញ្ជីដី ក្នុងនោះមានលិខិត ៖

      លក់ផ្តាច់

ជាលិខិតដែលបានតាក់តែងដោយមន្រ្តីសុរិយោដីនិងបញ្ចាក់

ដោយសមត្ថកិច្ច មានមេឃុំ និង​អភិ​បាល​ស្រុកជាដើម។

ការលក់ផ្តាច់នេះ មានន័យថាលក់ចេញហើយ មិនអាចលួ​ស​

យក​មកវិញ​បាន​​

      ធ្វើអំណោយផ្តាច់

      លិខិតចែកដីដោយចំណែកនៃការព្រមព្រៀង

បានន័យថា ជាកេរ្តិ៍មរតក ដែលបន្សល់ទុក តាមការព្រម​

ព្រៀង ។ បើមិន​ព្រម​​ព្រៀងទេ គឺត្រូវបញ្ជូនទៅតុលាការ

v          បញ្ជាក់

o       មន្រ្តីសាការី ត្រូវតែអ្នកមានឯកជន ៖

   ជំនាញខាងច្បាប់

   មានបទពិសោធន៍

   មានប្រាក់ដាក់ធានានូវមុខងាររបស់ខ្លួន

o       មន្រ្តីសាការី ត្រូវដែលតែងតាំងដោយសារដំបូង ៖

   ជំនាញខាងច្បាប់

   មានបទពិសោធន៍

   មិនចាំបាច់មានប្រាក់ដាក់ធានានូវមុខងាររបស់ខ្លួន

        អំពីទំរង់នៃកម្មសិទ្ធិ

o       កម្មសិទ្ធិសាធារណៈ

សំដៅលើកម្មសិទ្ធិរបស់រដ្ឋលើអចលនទ្រព្យ

o       កម្មសិទ្ធិឯកជន មានទំរង់ច្រើន ៖

   កម្មសិទ្ធិឯកត្តជន

ជាកម្មសិទ្ធិរបស់បុគ្គលឯកត្តជន

   កម្មសិទ្ធិអវិភាគ

ជាកម្មសិទ្ធិរបស់មនុស្សច្រើនអ្នកទៅលើវត្ថុតែមួយ ដោយមិន​កំណត់​ទីតាំង

ឬចំណែកនៅកន្លែងណាមួយនោះបានទេ ហើយគូភាគីចូលហ៊ុន​ត្រូវពិភាក្សា​

គ្នា ​ក្នុងករណីទទួលបានផល​ដើម្បីយកចំណុចរួមមួយដែលគូភាគីអាច​ទទួល​

យក​បានព្រោះគូភាគីមានចំណែកភាគហ៊ុនខុសៗ គ្នា។

   សហកម្មសិទ្ធិ

គឺសំដៅទីលើវត្ថុមួយដែលមានចំណែកឯកជនច្រើន និងមានចំណែករួម ជា

ផ្លូវសំរាប់ឆ្លងកាត់មាន២ចំណែកគឺចំណែករួមសំរាប់ទាំងអស់គ្នា និងចំណែក

ឯកជនរបស់បុគ្គលមួយ

   អត្តសិទ្ធិ

   កម្មសិទ្ធិ​​សមូហភាព