មេរៀនទី ១

ការតាក់តែងលិខិតរដ្ឋបាល

I-សេចក្តីផ្តើម

មុនធ្វើការតាក់តែងលិខិតរដ្ឋបាល គេត្រូវស្គាល់អ្វីទៅដែលហៅថា ការងាររដ្ឋបាល ងាយស្រួលក្នុង​ការ​ប្រើប្រាស់ពាក្យមួយចំនួនក្នុងការតាក់តែងលិខិតស្នាម។

II-ការបង្ហាញត្រួសៗ អំពីឯកសាររដ្ឋបាល

តើគេត្រូវប្រប្រាស់ឯកសាររដ្ឋបាលអ្វីខ្លះ ? ពេលណា ? កិច្ចការណា ? ត្រូវបានគេប្រើប្រាស់ និងត្រូវ​ចេះ​​ជ្រើសរើសឯកសាររដ្ឋបាលយកមកប្រើប្រាស់។ ដូច្នេះ មុននឹងធ្វើការតាក់តែងលិខិតរដ្ឋបាលត្រូវចេះ​ជ្រើស​រើសឯកសាររដ្ឋបាលឱ្យបានត្រឹមត្រូវ ព្រោះការងាររដ្ឋបាល គឺជាការងារទំនាក់ទំនង។

III-ការតាក់តែងលិខិតរដ្ឋបាល

មុននឹងធ្វើការតាក់តែងត្រូវយល់ពាក្យថា ៖

ក.លិខិតរដ្ឋបាល

        ជាឯកសារមួយក្នុងចំណោមឯកសាររដ្ឋបាល សំដៅលើតែលិខិតជាសំណេរ ដែលប្រើ​សំរាប់​ទំនាក់ទំនងគ្នាក្តី ការងាររដ្ឋបាលក្តី

        ក្នុងការងាររដ្ឋបាល គេប្រើលិខិតនេះពី ៧០% ទៅ ៨០​%

        ការសរសេរលិខិតរដ្ឋបាលមានភាពស្មុគស្មាញច្រើន

ខ.ឯកសាររដ្ឋបាល

        មិនមែនជាក្រដាស់ស្នាមដែលគេដំកល់ទុកជាឯកសារនោះទេ វាជាក្រដាស់ស្នាម

ដែលយើងប្រើប្រាស់សព្វថ្ងៃ

ឧទាហរណ៍ ៖ មានអ្វីកើតឡើង ? មានឯកសារអ្វីជាមូលដ្ឋាន ?

        ជាលិខិតស្នាមទាំងអស់ដែលប្រើប្រាស់ក្នុងការងាររដ្ឋបាល ក្នុងនោះមាន ព្រះរាជក្រម ព្រះរាជ​ក្រឹត្យ អនុក្រឹត្យ ប្រកាស ដីកា សេចក្តីណែនាំ.....។

 

ដូច្នេះ រដ្ឋបាលមានន័យដូចម្តេច? តាមន័យសាម័ញ្ញ គឺសំដៅទៅលើការគ្រប់គ្រង និងការអភិបាល ។

ឧទាហរណ៍ ៖ អង្គភាពមួយ បើមិនមានរដ្ឋបាលទេ វាជាការលំបាកក្នុងការទំនាក់ទំនងការងារ ។

ដូចនេះ ការងាររដ្ឋបាល គឺ សំរាប់សំរួលការងារទំនាក់ទំនងផង និងការងារគ្រប់គ្រងផង ហើយ​មាន​ចរន្ត ២ ដើផ្ទុយគ្នា គឺ ៖

        ទំនាក់ទំនងពីថ្នាក់ក្រោមទៅថ្នាក់លើ មាន ៖

.ធ្វើសេចក្តីរាយការណ៍

.ធ្វើសំណើ

.សំណូមពរ

.ជូនយោបល់

        ទំនាក់ទំនងពីថ្នាក់លើមកថ្នាក់ក្រោម ៖

.បញ្ជា ឬណែនាំ

​.ចាត់តាំង

.សួរយោបល់

រដ្ឋបាលសំដៅលើន័យ ២ យ៉ាង ៖

        ន័យអង្គភាពរដ្ឋបាល

        ន័យសកម្មភាពរដ្ឋបាល

ឧទាហរណ៍៖ បើខ្ញុំធ្វើការនៅរដ្ឋបាល គឺសំដៅអង្គភាព តែបើខ្ញុំធ្វើការងាររដ្ឋបាល គឺសំដៅ​សកម្ម​ភាពរដ្ឋបាល។

យើងពិនិត្យមើលអង្គភាពរដ្ឋបាលរបស់ក្រសួងនីមួយៗ មាន ៖

        អគ្គលេខាធិការដ្ឋាន និងថ្នាក់ដឹកនាំ

        អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ និងថ្នាក់ដឹកនាំ

ប៉ុន្តែ តាមព្រះរាជក្រឹត្យរបស់រាជរដ្ឋាភិបាល មិនបានបង្កើតនូវអគ្គលេខាធិការដ្ឋានទេ គឺបាន​

បង្កើតតែអគ្គនាយកដ្ឋានមួយប៉ុណ្ណោះ ព្រោះអគ្គលេខាធិការដ្ឋានធ្វើការងារតែការងាររដ្ឋបាល រីឯ​អគ្គនាយកដ្ឋានវិញគឺធ្វើទាំងរដ្ឋបាល បុគ្គលិក ហិរញ្ញវត្ថុ ។

រដ្ឋមន្រ្តី គឺជាប្រធានរដ្ឋបាលរបស់ក្រសួង និងជាប្រធានជំនាញ។

នាយករដ្ឋមន្រ្តី គឺជាប្រធានរដ្ឋបាលទូទាំងប្រទេស និងគ្រប់គ្រងការងារជំនាញទាំងអស់។

ចំពោះការយាក់តែងលិខិតរដ្ឋបាល ត្រូវសរសេរឱ្យចំឈ្មោះផ្លូវការ តាមច្បាប់និងតាម​​រដ្ឋបាលឱ្យបាន​

ត្រឹមត្រូវ។

IV-ស្ថាប័នរដ្ឋបាលកំពូល

        រដ្ឋសភា

        ព្រឹទ្ធសភា

ការហៅឈ្មោះស្ថាប័ននីតិបញ្ញត្តិ

        មុនឆ្នាំ១៩៧០ គេហៅថា រដ្ឋសភា

        ពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ គេហៅថា សភាជាតិ

        ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ គេហៅថា សភាតំណាងប្រជាជន

        ពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៣ គេហៅថា សភាប្រជាជន

        ពីឆ្នាំ១៩៩៣ ដល់បច្ចប្បន្ន គេហៅថា រដ្ឋសភា

នៅក្នុងរដ្ឋសភា ស្ថាប័នរដ្ឋបាល ឬអង្គភាពរដ្ឋបាលគេឱ្យឈ្មោះថា អគ្គលេខាធិការដ្ឋាននៃ​រដ្ឋសភា

បូកនិងថ្នាក់ដឹកនាំ ក្នុងនោះមានប្រធានរដ្ឋសភា និងអនុប្រធានរដ្ឋសភា ។ អង្គភាពរដ្ឋបាលនេះ ដូចគ្នានឹង​ស្ថា​ប័ន​ព្រឹទ្ធសភា និងឧត្តមក្រុមប្រឹក្សាធម្មនុញ្ញដែរ។

V-ស្ថាប័នរដ្ឋបាលរបស់រាជរដ្ឋាភិបាល

        ទីស្តីការគណៈរដ្ឋមន្រ្តី នាយករដ្ឋមន្រ្តី និងឧបនាយករដ្ឋមន្រ្តី

V-ថ្នាក់រាជធានី ខេត្ត

        សាលាខេត្ត ឬអាជ្ញាធរខេត្ត មានទីចាត់ការរដ្ឋបាលរបស់សាលារាជធានី ខេត្ត

        ខុទ្ទកាល័យ ធ្វើការងាររដ្ឋបាលមាន៖

.នាយកខុទ្ទកាល័យ មានឋានៈធំជាងនាយកខុទ្ទកាល័យ ឯមន្រ្តីបំរើការនៅទីនោះ ជា​មន្រ្តីនយោបាយ និងរលាយទៅតាមតំណែងរបស់រដ្ឋមន្រ្តី។ រដ្ឋមន្រ្តីម្នាក់ មានខុទ្ទកាល័យ​មួយ​។

        អគ្គលេខាធិការដ្ឋាន ធ្វើការងារជំនាញ

VII-ថ្នាក់ស្រុក ខ័ណ្ឌ មាន

        ការិយាល័យរដ្ឋបាលហិរញ្ញវត្ថុ និងការងាររដ្ឋបាល

        ការិយាល័យផែនការ និងគាំទ្រឃុំសង្កាត់

        ការិយាល័យអន្តរវិស័យ

VIII-ថ្នាក់មន្ទីរ

        មានការិយាល័យរបស់មន្ទីរ

អំពីពាក្យថា ៖

អគ្គនាយក នាយក ឬនាយ មានន័យថា ត្រូវបានតែងតាំងដោយថ្នាក់ដឹកនាំ

ឧទាហរណ៍ ​៖ ថ្នាក់អគ្គនាយកដ្ឋាន មានថ្នាក់ដឹកនាំដែលដែលបានតែងតាំងដោយថ្នាក់លើ គេ ហៅថា អគ្គនាយក ។

រីឯពាក្យថា ប្រធាន គឺត្រូវបានជ្រើសរើសដោយសមូហភាព ឬការ​បោះ​​ឆ្នោតតែប៉ុណ្ណោះ ។

ចំពោះការប្រើប្រាស់ពាក្យថា ប្រធាននាយកដ្ឋាន ប្រធានមន្ទីរ ប្រធានការិយាល័យ គឺមិន​ត្រឹម​ត្រូវទេ គេត្រូវហៅថា នាយកនាយកដ្ឋាន នាយកមន្ទីរ នាយកការិយាល័យ ទើបត្រឹមត្រូវ ព្រោះត្រូ​វ​បាន​តែងតាំងដោយថ្នាក់ដឹកនាំ ។

IX-អគ្គនាយកដ្ឋាន

        នាយកដ្ឋាន

        លេខាធិការដ្ឋាន

X-នាយកដ្ឋាន

        ការិយាល័យរដ្ឋបាល ឬផ្នែករដ្ឋបាល

        ការិយាល័យបុគ្គលិក

        ការិយាល័យហិរញ្ញវត្ថុ

ទីស្តីការគណៈរដ្ឋមន្រ្តី គេហៅថា ជាក្រសួងរដ្ឋបាលរបស់រាជរដ្ឋាភិបាល ខុសពីក្រសួងដទៃ ដែលគេ​ធ្វើការរដ្ឋបាលផង និងធ្វើការងារជំនាញផង។

អំពីរដ្ឋបាលថ្នាក់សក្រសួង មាន៖

o       អគ្គនាយកដ្ឋានហិរញ្ញវត្ថុ និងអគ្គលេខាធិការ ធ្វើការងារហិរញ្ញវត្ថុ និងបុគ្គលិក

o       អគ្គាធិការដ្ឋាន បំពេញការងារអធិការកិច្ច

o       ការងារអធិការកិច្ច

តាមដានការអនុវត្តការងារផ្នែកលិខិតបទដ្ឋាននានារបស់ក្រសួង និងធ្វើអធិការកិច្ចថា តើអនុវត្តបានប៉ុណ្ណា?

o       ការងារត្រួតពិនិត្យ

ជាការតាមដានអំពីការអនុវត្ត និងកំហុសឆ្គង បញ្ហាវិវាទ រវាងបុគ្គ​លិក​ក្នុងអង្គភាព ក៏ដូចជាវិវាទពាក់ព័ន្ធជាមួយអង្គភាពដទៃ។

ពីមុនគេបាឱ្យឈ្មោះផ្នែកនេះថា ជានាយកដ្ឋានអធិការកិច្ច តែដោយមានការរីកចំរើនរបស់​ក្រសួងនីមួយៗ គេបានហោះថា អគ្គាធិការដ្ឋានវិញ។

o       អគ្គនាយកដ្ឋានបច្ចេកទេស

មានឈ្មោះតាមការហៅរបស់ក្រសួងនីមួយៗ និងធ្វើការងារបច្ចេកទេសរបស់ក្រសួង

      រចនាសម្ព័ន្ធរដ្ឋបាលថ្នាក់សាលារាជនី ខេត្ត

o       ទីចាត់ការរដ្ឋបាល

o       ទីចាត់ការហិរញ្ញវត្ថុ

o       ទីចាត់ការផែនការ និងវិនិយោគ

o       ទីចាត់ការគ្រប់គ្រងធនធានមនុស្ស

o       ទីចាត់ការអន្តរវិស័យ

      រចនាសម្ព័ន្ធរដ្ឋបាលថ្នាក់កណ្តាល មានពីរថ្នាក់ ៖

o       ថ្នាក់នាយករដ្ឋមន្រ្តី នាយករដ្ឋាមន្រ្តី គឺជាប្រធានរដ្ឋបាលទូទាំងប្រទេស

o       ថ្នាក់រដ្ឋមន្រ្តី ជាប្រធានរដ្ឋបាលតាមវិស័យ

      រចនាសម្ព័ន្ធមូលដ្ឋាន ឬថ្នាក់មូនដ្ឋាន មាន ៣ ថ្នាក់ ៖

o       រាជធានី ខេត្ត

o       ថ្នាក់ស្រុក ខ័ណ្ឌ ក្រុង

o       ថ្នាក់ឃុំ សង្កាត់

      អំពីការិយាល័យរបៀប

ការិយាល័យនេះ ត្រូវបង្កើតនៅថ្នាក់ក្រសួង ហើយមានភារកិច្ច ដូចតទៅ ៖

o       របៀបរបបនៃការងារចរាចរការងារឯកសារ និងការគ្រប់គ្រងឯកសារទទួលការងារ​

លើលិខិតចេញ និងចូល

o       លិខិតចេញ ត្រូវចុះលេខ ថ្ងៃខែ និងកត់ត្រាចូលសៀវភៅ

o       លិខិតចូល ត្រូវកត់ត្រាចូលសៀវភៅចូលឱ្យបានច្បាស់លាស់ បោះត្រា ចុះលេខ

កាលបរិច្ឆេទ និងការគ្រប៉ក្រងត្រា

      អំពីការិយាល័យរដ្ឋបាល

o       ធ្វើការងាររបៀប

o       ផែនការ សរុប

o       ពិធីការ សន្តិសុខ

o       ព័ត៌មាន

o       បុគ្គលិក ក្តាប់ធនធានមន្រ្តី និងមានទិសដៅរៀបចំមន្រ្តី និងចាត់តាំង

      អំណាចឆន្ទានុសិទ្ធិ ឬអំណាចជាប់ចំណង ឬអំណាចទាក់ទង

o       អំណាចសាធារណៈ គឺជាការងាររដ្ឋបាល និងចាប់បង្ខំ

o       អំណាចឆន្ទានុសិទ្ធិ គឺជាអំណាចដែលគ្មានច្បាប់ចែង តែត្រូវស្ថិតនៅក្នុងអំណាច​នៃច្បាប់

o       អំណាចជាប់ចំណង គឺជាអំណាចដែលតាក់ទងនឹងច្បាប់

      គណៈកម្មាធិការជាតិ គឺជាគណៈកម្មាធិការដែលខ្ពស់ជាងគេ និងជាថ្នាក់ជាតិ

      លិខិតរបស់ព្រះមហាក្សត្រមាន ៖

o       ព្រះរាជក្រឹត្យ

o       ព្រះរាជក្រឹត្យ

o       លិខិតផ្សេងៗ មករដ្ឋសភា

      សេនាធិការ

មានតួនាទីផ្តល់យោបល់ជូនថ្នាក់ដឹកនាំ បើថ្នាក់ដឹកនាំឯកភាព ហើយបញ្ជូនមក​ថ្នាក់​ក្រោម ថ្នាក់ក្រោមត្រូវយល់ថា ជាយោបល់របស់ថ្នាក់ដឹកនាំ បន្ទាប់មកសេនាធិការ​ជាអ្នកអនុវត្ត។

o       សេនាធិការរបស់ក្រសួង គឺអគ្គនាយកដ្ឋានជំនាញទាំងអស់

o       អង្គភាពខ្លះមានតួនាទីជាសេនាធិការផង និងជាអ្នកសំរេចកិច្ចការមួយចំនួនផង

      រដ្ឋបាលខេត្ត មានតួនាទីធំជាងអគ្គនាយកដ្ឋានចំណុះក្រសួង ព្រោះជាសេនាធិការរបស់​ជាតិ។ ដូច្នេះ រដ្ឋបាលខេត្តមានតួនាទីជាសេនាធិការផង និងជាអ្នកសំរេចកិច្ចមួយ​ចំនួន​ផង​ដែរ។

      បែបបទក្នុងការធ្វើការងារក្នុងអង្គភាព

o       ត្រូវធ្វើជាលាយលក្ខអក្សរ ជាលិខិតស្នាម និងតាមប្រភេទនៃខ្លឹមសារ

o       ឆ្លតតាមឋានានុក្រម ដែលបានកំណត់ គឺជាលំដាប់ថ្នាក់ដែល​រដ្ឋបាលបាន​ដាក់ឱ្យ​អនុវត្ត

o       ត្រូវអនុវត្តតាមការណែនាំរបស់ថ្នាក់លើ

o       ត្រូវអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ

o       ត្រូវតាមដាន និងត្រួតពិនិត្យ

o       ត្រូវរាយការណ៍

 

      ដើម្បីយល់ពីការងាររដ្ឋបាលបាន គេត្រូវតែធ្វើការស្រាវជ្រាវអំពីតួនាទី ភារកិច្ច សមត្ថកិច្ច រចនាសម្ព័ន្ធរបស់អង្គភាពទាំងអស់ នឹងត្រូវសិក្សាអំពីទំនាក់ទំនងរវាងអង្គភាពនីមួយៗ។

 

រំលឹកមេរៀន

o       អគ្គលេខាធិការ

បំពេញការងារជាការងាររដ្ឋបាលផង និងជាផ្នែកជំនាញ តែគ្រប់គណៈ​កម្មការ ធិការ ជាតិ មានអគ្គលេខាធិការដ្ឋាន និងមាននាយកដ្ឋានចំណុះ។

o       គណៈកម្មាធិការជាតិ គឺមានលក្ខណៈរួមបញ្ចូលគ្នារវាងក្រសួង និងស្ថាប័ននានា ធ្វើ ការងាររួមគ្នា។

o       ក្រុមប្រឹក្សាជាតិ និងអាជ្ញាធរមានលក្ខណៈប្រហាក់ប្រហែល នឹងគណៈកម្មាធិការ ជាតិដែរ គ្រាន់តែឈ្មោះខុសគ្នា។ តែពាក្យថា អាជ្ញាធរហាក់ដូចជាមានទម្ងន់ជាង គណៈកម្មាធិការជាតិ ឬក្រុមប្រឹក្សា។ តែការពិតអាជ្ញាធរ ក្រាន់តែជាអ្នកដាក់ចេញ​នូវគោលនយោបាយទេ ឯអ្នកអនុវត្ត គឺថ្នាក់នាយកដ្ឋាន ។

ដោយឡែក ក្រុមប្រឹក្សា និងអាជ្ញាធរក៏មានលក្ខណៈជាការប្រមូលផ្តុំដែរ។

គណៈកម្មាធិការ ក្រុមប្រឹក្សា អាជ្ញាធរ គឺមានអគ្គនាយកដ្ឋាន។

ក្នុងគ្រឹះស្ថានសាធារណៈ ផ្តើមចេញពីការធ្វើវិមជ្ឈការដែនដី និងបច្ចេកទេស

o       វិមជ្ឈការ ជាការប្រគល់អំណាចឱ្យថ្នាក់ក្រោមជាអ្នកអនុវត្តដាច់មុខ

o       វិសហមជ្ឈកាល ជាការប្រគល់អំណាចឱ្យថ្នាក់ក្រោម តែពុំមែនជាម្ចាស់ការទេ

o       គ្រឹះស្ថានសាធារណៈ មិនមែនជាអាណាព្យាបាលរបស់ក្រសួងសាមី ហើយមានសិទ្ធិត្រួត​ពិនិត្យ តែធនធានរដ្ឋបាលទេ។ តែគ្រឹះស្ថានសាធារណៈ ទាំងអស់ត្រូវស្ថិត​នៅក្រោម​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុមួយទៀត ដែលទាក់ទងទៅនឹងការចំណាយ។

ឧទាហរណ៍ ៖ ដើម្បីបង្កើតក្រសួងមួយបាន គេត្រូវគិតពី ៖

តួនាទី និងភារកិច្ច សមត្ថកិច្ចរបស់ក្រសួង ហើយត្រូវស្ថិតនៅក្នុងប្រព័ន្ធមួយ ។

ដោយឡែកសមត្ថកិច្ច គឺជាសិទ្ធិអំណាចនៃការដោះស្រាយ និងសំរេចការងារ​ទូទៅរបស់ក្រសួង។

        អំពីរចនាសម្ព័ន្ធ

o                   អគ្គលេខាធិការដ្ឋាន

o                   អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ

o                   អគ្គនាយកដ្ឋានបច្ចេកទេស

អង្គភាពធំទាំង ៣ នេះ ត្រូវការចាំបាច់នូវ ៖

o       មធ្យោបាយ ថវិកាធនធានមនុស្ស (បុគ្គលិក​បំរើការ) ចាប់ពីថ្នាក់រដ្ឋលេខាធិការ មកដល់ថ្នាក់ការិយាល័យ។

o       ទីតាំងអាគារ ផ្អែកលើរចនាសម្ព័ន្ធ

o       ឯកសារបង្កើតក្រសួង មានច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ

o       ការបញ្ចូលធនធានមនុស្សទៅតាមរចនាសម្ព័ន្ធ ដែលបានរៀបចំរួច។

o       បើក្រសួងមានស្រាប់ ហើយត្រូវតែងតាំងថ្នាក់ដឹកនាំថ្មី គេត្រូវតែពិនិត្យឡើងវិញ ដើម្បីសុំកែសម្រួលអនុក្រឹត្យឡើងវិញ ដូចការបង្កើតក្រសួងថ្មីដែរ បើសិនមានការ​ចាំបាច់។

 

o       អគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ

អនុវត្តតែការងារហិរញ្ញវត្ថ និងការងារបុគ្គលិក

o       អគ្គនាយកដ្ឋានបច្ចេកទេស

អនុវត្តតែការងារបច្ចេកទេសរបស់អង្គភាព ឬស្ថាប័នផ្ទាល់។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

មេរៀនទី ២

ការបង្ហាញត្រួសៗ អំពីឯកសាររដ្ឋបាល

ឯកសារនេះសំរាប់រដ្ឋបាលទូទៅ សំរាប់រដ្ឋបាលខេត្ត​រាជធានី ក្រុង និងក្រសួងនានា ដែលជា​ស្ថាប័ន​រដ្ឋសាធារណៈ។

ដូច្នេះ ដែលហៅថាឯកសាររដ្ឋបាល គឺជាលិខិតស្នាមទាំងឡាយណា ដែលកមពុងធ្វើចរាចរ​ក្នុង​ស្ថាប័ន​នីមួយៗ មិនដូចឯកសាររដ្ឋបាលដែលរក្សាទុកទេ ។ ដូច្នេះ ដែលអាចចាត់ទុកជាឯកសាររដ្ឋបាលបាន គឺជាឯកសារដែលចេញពីរដ្ឋបាល ហើយមាន ៖

o    មានឈ្មោះស្ថាប័ន

o       មានត្រា

o       មានហត្ថលេខា

o       មានចុះកាលបរិច្ឆេទ

o       មានចុះលេខ

ឯកសាររដ្ឋបាល ត្ឬុវាបនចែកចេញជា ២ គឺ ៖

ក.លិខិតបទដ្ឋាន

គឺជាសេចក្តីសំរេចដែលមានខ្លឹមសារ ជាបទបញ្ជាទូទៅ ឬឯកត្តភូត ដែលមានលក្ខណៈគតិយុត្តិ ចេញដោយព្រះមហាក្សត្រ (ព្រះប្រមុខរដ្ឋ) និងអាជ្ញាធររដ្ឋបាល (រាជរដ្ឋាភិបាល ក្រសួង ស្ថាប័ន ខេត្ត​ ក្រុង ស្រុក ខ័ណ្ឌ ឃុំ សង្កាត់ និងអង្គភាពដែលមាននីតិសម្បទា)។

អំពីពាក្យថា ៖

o       គតិយុត្តិ មានន័យថា ត្រឹមត្រូវតាមច្បាប់ ចែងក្នុងព្រះរាជក្រឹត្យ ឬអនុក្រឹត្យ អនុ​ញ្ញាត​

​ឱ្យអង្គភាពមួយចេញសេចក្តីសំរេចចិត្ត។

o       នីតិសម្បទា មានន័យថា អ្វីដែលច្បាប់ផ្តល់ឱ្យ

o       ឯកត្តភូត ទាក់ទងនឹងបុគ្គលិក ការតែងតាំង ការដំឡើង និងដកហូតដំណែង

o       ស្តីទី ៖ ស្តី មានន័យថាពឹង រីឯទីមានន័យថា តំណែង ដូច្នេះស្តីទីមានន័យថា ការពឹង​តំណែង។

o       តំណែង មានន័យថា ប្រែកាយ

លំដាប់ថ្នាក់នៃលិខិតបទដ្ឋាន

អំពីព្រះរាជក្រម

 

មានព្រះមហាក្សត្រឡាយព្រហស្ថលេខា ក្នុងនាមព្រះប្រមុខរដ្ឋ ឬប្រមុខរដ្ឋស្តីទី ពេលអវត្ត​មាន​ព្រះមហាក្សត្រ។

ខ្លឹមសារព្រះរាជក្រម គឺជាការប្រកាសឱ្យប្រើច្បាប់ ដែលរដ្ឋសភាបានអនុម័ត និងព្រឹទ្ធសភា​បាន​ពិនិត្យយល់ព្រមលើទម្រង់គតិច្បាប់។

ការប្រកាសឱ្យប្រើមានន័យបញ្ជាក់ថា ច្បាប់នេះមានលក្ខណៈត្រឹមត្រូវ មិនអាចឱ្យស្ថាប័ន​ណា​យកទៅពិនិត្យបានទៀត។ ម្យ៉ាងទៀត បញ្ជាក់ថា ផ្តល់កាលបរិច្ឆេទឱ្យច្បាប់។

ដូច្នេះ បើនិយាយពីការតាក់តែងព្រះរាជក្រម ត្រូវនិយាយពីការតាក់តែងច្បាប់។

ខ.២.លំដាប់ថ្នាក់នៃច្បាប់

លំដាប់ថ្នាក់នៃច្បាប់មាន ៣ គឺ ៖

o       ច្បាប់ធម្មនុញ្ញ ឬនីតិធម្មនុញ្ញ គឺមានតួនាទីសំរាប់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

o       ច្បាប់អង្គការ គឺសំរាប់បង្កើតក្រសួង ស្ថាប័ន ហើយត្រូវឆ្លងទៅក្រុមប្រឹក្សាធម្មនុញ្ញ

o       ច្បាប់សាមញ្ញ មិនត្រូវបានឆ្លងក្រុមប្រឹក្សាធម្មនុញ្ញទេ

 

ខ.២.១.ថ្នាក់ក្រសួងការតាក់តែងច្បាប់ ​មិនមែនរដ្ឋមន្រ្តីជាអ្នកធ្វើផ្ទាល់ទេ គឺជំនាញចាអ្នកធ្វើ ឬគណៈកម្មាការ ឬនាយកដ្ឋាននីតិកម្ម ឬក្រុមប្រឹក្សាអ្នកច្បាប់ជាអ្នកអ្នកធ្វើសេចក្តីព្រាងច្បាប់ ហើយត្រូវស្រាវជ្រាវក្នុងប្រទេស និងច្បាប់ពីបរទេសដែរដែលមានការពាក់ព័ន្ធ និងប្រហាក់ប្រហែលគ្នា។បន្ទាប់មកត្រូវឆ្លងថ្នាក់ដឹកនាំក្រសួង និងអាចធ្វើជាសិក្ខាសាលាពិភាក្សា ដើម្បីដាក់ជូនថ្នាក់ដឹកនាំក្រសួងសំរេច។

ខ.២.២.ទីស្តីការគណៈរដ្ឋមន្រ្តី

o       ច្បាប់ទាំងអស់ត្រូវឆ្លងក្រុមប្រឹក្សាអ្នកច្បាប់ គេពិនិត្យទៅលើទម្រង់ និងគតិច្បាប់ និងច្បាប់ផ្សេងៗ ទៀតដែលបានចូលជាធរមាន ដើម្បីជៀសវាងការជាន់​សមត្ថ​កិច្ចគ្នា។

o       ក្រុមប្រឹក្សាសេដ្ឋកិច្ច វប្បធម៌ សង្គមកិច្ចរបស់ប្រទេស ដើម្បីពិនិត្យមើលតើមាន​ផលប៉ះពាល់ដែរឬទេ? បន្ទាប់មកត្រូវដាក់ប្រជុំពេញអង្គអន្តរក្រសួង ដើម្បី​ពិភាក្សាទៅលើខ្លឹមសារ ដែលពាក់ព័ន្ធជាមួយក្រសួងផ្សេងៗ។

o       ប្រជុំអន្តរក្រសួងលក្ខណៈចង្អៀត ដឹកនាំដោយអគ្គលេខាធិការរាជរដ្ឋាភិបាល និងរដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តីជាប្រធាន ឬសហប្រធាន តែជាការ អនុវត្តដឹកនាំដោយឧបនាយករដ្ឋមន្រ្តី ហើយតម្រូវយកតែក្រសួងដែលមាន ការ ពាក់ព័ន្ធខ្លាំង ដើម្បីពិភក្សា និងសំរេច។ បើការប្រជុំនោះមិនទទួលបាន លទ្ធផល ទេ គេនឹងយកទៅដាក់ក្នុងសម័យប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី។

ការប្រជុំចង្អៀតមមានលក្ខណៈងាយស្រួលក្នុងការជួយសម្រួលឱ្យដំណើរ

ប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី

o       ការប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីដឹកនាំដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

ខ.២.៣.រដ្ឋសភា

o       ដាក់សេចក្តីពា្រងច្បាប់ជូនគណៈកម្មាការជំនាញរដ្ឋសភា ដើម្បីពិនិត្យ

o       បន្ទាប់មកដាក់ជូនគណៈកម្មាការអចិន្រ្តយ៍រដ្ឋសភាពិនិត្យ

o       ដាក់ជូនសម័យប្រជុំពេញអង្គនៃរដ្ឋសភា

ខ.២.៤.ព្រឹទ្ធសភា

o       ដាក់សេចក្តីពា្រងច្បាប់ជូនគណៈកម្មាការជំនាញព្រឹទ្ធសភា ដើម្បីពិនិត្យ

o       បន្ទាប់មកដាក់ជូនគណៈកម្មាការអចិន្រ្តយ៍ព្រឹទ្ធសភាពិនិត្យ

o       ដាក់ជូនសម័យប្រជុំពេញអង្គនៃព្រឹទ្ធសភា

ខ.២.៥.ក្រុមប្រឹក្សាធម្មនុញ្ញ

កាលណាសេចក្តីព្រាងមកដល់ក្រុមប្រឹក្សាធម្មនុញ្ញ គេត្រូវដាក់ឆ្លងសម័យប្រជុំ ពេញ អង្គនៃក្រុមប្រឹក្សាធម្មនុញ្ញ ហើយពិភាក្សាថា តើត្រូវទទួល ឬមិនទទួលតើជាច្បាប់អង្គការ ឬជាច្បាប់ធម្មនុញ្ញ បើសំរេចហើយប្រធានចាត់ចែងសមាជិករាយការណ៍។ ក្រុមប្រឹក្សា ធម្មនុញ្ញាមានសមាជិកចំនួន ៩ រូប ចែកចេញជា ៣ ក្រុមតូចៗ មួយក្រុមមាន ៣ រូប ។

o       គេអាចប្រជុំក្រុម ដើម្បីពិភាក្សាលើហេតុផល និងត្រៀមសេចក្តីសំរេចរបស់ ក្រុម ប្រឹក្សាធម្មនុញ្ញ។

o       ដាក់ប្រជុំពេញអង្គលើកទី២ ពិនិត្យ និងធ្វើសេចក្តីសំរេច។

 

១.ទម្រង់នៃព្រះរាជក្រម

        ព្រះរាជសង្ហារ

        ចំណងជើងនៃឯកសាររដ្ឋបាល

        គោរម្យងារព្រះមហាក្សត្រ

        ឯកសារយោង

o       ឯកសារទិដ្ឋាការ

ឯកសារនេះមានតួនាទី ៣ គឺ ៖

         បញ្ជាក់អំពីមូលដ្ឋានតាមផ្លូវច្បាប់ដែលផ្តល់ឱ្យអាជ្ញាធរដែលចេញលិខិតបទដ្ឋានមានអំនាចក្នុងការដាក់ចេញ។

         បង្ហាញនូវបញ្ជីអត្ថបទដែលលិខិតបទដ្ឋានត្រូវអនុវត្ត ឬកែសម្រួល

         បញ្ចាក់ពីការគោរព នូវតួនាទីជាពិសេសសំរាប់ការពិគ្រោះ

o                   ការចុះឯកសារទិដ្ឋាការមិនគ្រប់គ្រាន់ មិនមែនមានន័យថា មិនត្រឹមត្រូវតាម ច្បាប់ទេ តែបញ្ជាក់ថា អាជ្ញាធរដែលចេញលិខិតបទដ្ឋាននេះ មិនដឹងថា មាន លិខិតបទដ្ឋានណាមួយដែលពាក់ព័ន្ធបានចេញចាធរមានរួចហើយ។

o                   លំដាប់ថ្នាក់នៃទិដ្ឋាការ

         ពីខ្ពស់មកទាប មិនត្រូវមានឯកសារដែលទាបជាងលិខិតបទដ្ឋានដែលកំពុងទេ

         ឯកសារយោង

      រដ្ឋធម្មនុញ្ញ

      ព្រះរាជក្រឹត្យស្តីពី...

      ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ទីស្តីការគ.រ.ម

      ច្បាប់ស្តីពីការបង្កើតក្រសួង

      ច្បាប់ពាក់ព័ន្ធ

o       ឯកសារមូលបទ

ទាក់ទងនឹងហេតុការណ៍ ឬកាលៈទេសៈដែលនាំឱ្យពាក់ព័ន្ធក្នុងការចេញលិខិតបទដ្ឋានដូចជា ៖

         ប្រកាសឱ្យប្រើច្បាប់

         អត្ថបទនៃច្បាប់

         ការចុះហត្ថលេខា ឬឡាយព្ហស្ថលេខា

         ហត្ថលេខាអម

         ចម្លងចែក

      អំពីការតែងនិពន្ធ

        ភាពខ្លី

        ភាពច្បាស់លាស់

        អបុគ្គលិកភាព

        អព្យាក្រឹតភាព

ដូច្នេះហើយ ក្នុងតែងច្បាប់គេត្រូវប្រយងប្រយ័ត្នបំផុត ហើយត្រូវជៀសវាងភាពពិបាកយល់ និងភាពមានន័យមិនច្បាស់លសា់ ដែលជាប្រភពនៃការតវ៉ា និងបកស្រាយខុស។

 

អំពីព្រះរាជក្រឹត្យ

១.អំពីលិខិតបទដ្ឋាន

        មានខ្លឹមសារដូចច្បាប់ពីថ្នាក់កំពូលដល់ថ្នាក់ទាប

        មានលក្ខណៈជាបទប្បញ្ញត្តិរបស់អាជ្ញាធរមូលដ្ឋាន

        មានកាយសម្បទាក្នុងការចេញលិខិតបទដ្ឋាន

        មានរយៈពេលយូរអង្វែង

        អាចធ្វើវិសោធនកម្មបាន

២.អំពីលិខិតរដ្ឋបាល

        មានលក្ខណៈបញ្ជាដែរ តែមានរយៈពេលខ្លី

        សំរាប់ធ្វើការទំនាក់ទំនងពីថ្នាក់លើមកថ្នាក់ក្រោម

        ទំានក់ទំនងពិស្ថាប័នមួយទៅស្ថាប័នមួយ

៣.ខ្លឹមសារនៃព្រះរាជក្រឹត្យ

        តែងតាំង ដកហូត ចូលនិវត្តន៍មន្រ្តីរាជការ នាយទាហាន នគរបាល

៤.និយមន័យនៃពាក្យក្របខ័ណ្ឌ

ក្របខ័ណ្ឌមានន័យថា ជាការកំណត់នូវឋានន្តរស័ក្តិ

      កិច្ចការដែលត្រូវចែងដោយច្បាប់

        ក្រុមប្រឹក្សារាជសម្បត្តិ ច្បាប់អង្គការ

        ឧត្តមក្រុមប្រឹក្សាការពារជាតិ

        ឋានន្តរសក្តិយោធា និងស៊ីវិល

        សិទ្ធសេរីភាពរបស់ប្រជាពលរដ្ឋ

        សិទ្ធិទទួលាការធានារ៉ាប់រងសង្គម និងអត្ថប្រយោជន៍ខាងសង្គមកិច្ច

ឧទាហរណ៍ ៖ ច្បាប់ការងារ ច្បាប់សហជីព

        សិទ្ធិធ្វើបាតុកម្ម និងកូតកម្មដោយសន្តិវិធី

        ការទទួលសញ្ជាតិខ្មែរ បត្យាប័ន

        ការបោះឆ្នោត

        ការបោះឆ្នោតជ្រើតាំងតំណាងរាស្រ្ត

        ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសាភា

        ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ខ័ណ្ឌ ខេត្ត រាជធានី ក្រុង

        ការរៀបចំ និងការប្រព្រឹត្តទៅនៃសហជីព

        ការរ៉ាប់រងឱ្យមានការរំលោភបំពានលើរូបរាងកាយបុគ្គល ឧទាហរណ៍ ៖ ច្បាប់ព្រហ្មទណ្ឌ

        ការការពារជីវិត កិត្តិយស​​ សេចក្តីថ្លៃថ្នូររបស់ប្រចាពលរដ្ឋ

        សិទ្ធិកុមារ

        ការចោទប្រកាន់ ការឃាត់ខ្លួន ការឃុំខ្លួន

        ការឆែកឆេរទីលំនៅដ្ឋាន សំភារៈ វត្ថុ និងរូបកាយ

        របបសារព័ត៌មាន

        កម្មសិទ្ធិឯកជន

        ទ្រព្យសម្បត្តសាធារណៈ(ច្បាប់ភូមិបាល)

        ការសើរើ ឬធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ

        នីតិវិធីនៃការជំរះក្តីផ្តល់យុត្តិធម៌

        ទ្រព្យសម្បត្តរដ្ឋ

        កាតព្វកិច្ចការពារមាតុភូមិ

        អាពាហ៍ពិពាហ៍

        ការរៀបចំ និងការប្រព្រឹត្តទៅនៃប្រព័ន្ធទីផ្សារសេរី

        ការយកពន្ធដារ

        ការតមន្រូវឱ្យលក់ផលិតផលជូនរដ្ឋ

        ការយកភោគផលទ្រព្យសម្បត្តិឯកជនទៅប្រើប្រាស់

        ថវិកាជាតិ ការខ្ចីប្រាក់រដ្ឋ និងរដ្ឋខ្ចីប្រាក់ពីឯកជន កិច្ចសន្យាហិរញ្ញវត្ថុ​ គណនារដ្ឋបាល

        ការលើកលែងទោសជាទូទៅ សន្ធិសញ្ញាអន្តរជាតិ ការប្រកាសសង្គ្រាម

        ការរៀបចំសមាជរដ្ឋសភា ព្រឹទ្ធសភា

        ការរៀបចំ និងការប្រព្រឹត្តទៅរបស់ទីស្តីការគណៈរដ្ឋមន្រ្តី

        ការបង្កើតឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម

        លក្ខ័ន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងការរៀបចំអង្គការតុលាការ

        ការរៀបចំ និងការប្រព្រឹត្តទៅនៃក្រុមប្រឹក្សាធម្មនុញ្ញ

        ការគ្រប់គ្រងរដ្ឋបាល ខេត្ត រាជធានី ស្រុក ក្រុង ឃុំ សង្កាត់

        ការរៀបចំសមាជជាតិ

        ការបង្កើតក្រសួង រដ្ឋលេខាធិការដ្ឋាន

        អន្តោប្រវេស្ត

ក្របខ័ណ្ឌមន្រ្តីរដ្ឋបាលជាន់ខ្ពស់មាន ៣ ឋានន្តរស័ក្តិ គឺ ៖

        អនុមន្រ្តី

        វរៈមន្ត្រី

        ឧត្តមមន្រ្តី

មន្រ្តីរដ្ឋបាលជាន់ខ្ពស់មាន ២ ប្រភេទ ៖

        មន្រ្តីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ

        មន្រ្តីរដ្ឋបាលជាន់ខ្ពស់ក្រសួងផ្សេងៗ

ក្របខ័ណ្ឌកងយោធពលខេមរៈភូមិន្ទ មាន ៖

        ឧត្តមសេនីយត្រី

        ឧត្តមសេនីយទោ តែងតាំងដោយព្រះរាជក្រឹត្យ

        ឧត្តមសេនីយឯក

        នាយឧត្តមសេនីយ

      ពាក្យ ឧកញ៉ា មាន ៣ គឺ ៖

        លោកអ្នកឧកញ៉ា បើអ្នកនោះមានមុខងារក្នុងរដ្ឋាភិបាល គេហៅថា ឯកឧត្តមអ្នកឧកញ៉ា

        អ្នកឧកញ៉ា

        ឧកញ៉ា

      មេដាយការងារមាន ៣ កំរិត ហើយត្រូវបានធ្វើឡើងដោយអនុក្រឹត្យ ៖

        ថ្នាក់សំរិទ្ធិ

        ថ្នាក់ប្រាក់

        ថ្នាក់មាស

      មេដាយព្រះរាជាណាចក្រកម្ពុជា មាន ៖

        អសរិទ្ធិ

        សេនា

        ធិបឌិន

        មហាសេនា

        មហាសិរីវឌ្ឍន៍

មេដាយទាំងអស់នេះ ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ

      មេដាយស្ថាបនាជាតិ ត្រូវបានផ្តល់ជូនសប្បុរសជន ដែលបានចំណាយធនធានផ្ទាល់ខ្លួន ដើម្បីជា

ប្រយោជន៍សាធារណៈ ក្នុងនោះមាន ៖

        មាស

        ប្រាក់

        សំរិទ្ធិ

មេដាយខាងលើនេះ ត្រូវបានធ្វើឡើងដោយអនុក្រឹត្យ

        មេដាយមុនីសារាភ័ណ្ឌ ផ្តល់ជូនសប្បុរសជនទាំងឡាយដែលបានជួយចូលរួម​កសាងក្នុងវិស័យ​សង្គម

កិច្ច និងអប់រំ

        អសរិទ្ធិ

        សេនា

        ធិបឌិន

មេដាយខាងលើនេះ ត្រូវបានធ្វើឡើងដោយអនុក្រឹត្យ

        មហាសេនា

        មហាសិរីវឌ្ឍន៍

មេដាយខាងលើនេះ ត្រូវបានធ្វើឡើងដោយព្រះរាជក្រឹត្យ

        មេដាយមុនីសុវត្ថារា ផ្តល់ជូនសប្បុរសជនទាំងឡាយដែលបានជួយចូលរួម​កសាងក្នុងសេដ្ឋកិច្ច

ហើយត្រូវបានធ្វើឡើងដោយព្រះរាជក្រឹត្យ។

ខ.ទម្រង់

        ព្រះរាជសង្ហារ

        ព្រះរាជក្រឹត្យស្តីពី.......................

        ព្រះបរមងារព្រះមហាក្សត្រ

        ឯកសារយោង

o       ទិដ្ឋាការ ដែលផ្តល់នូវសិទ្ធិអំណាច

o       ឯកសារមូលបទ យោងតាមសំណើ

o       ត្រាស់បង្គាប់

o       ជំពូកទី...........

o       ហត្ថលេខាអម

o       រូបមន្តចម្លងចែក ។

      ប្រភពធម្មនិយាមគតិយុត្តិ

        ជាប្រភពដែលផ្តល់នូវភាពត្រឹមត្រូវតាមច្បាប់

        ប្រភពធម្មនិយាមគតិយុត្តិរបស់ច្បាប់គឺ រដ្ឋធម្មនុញ្ញ

        ប្រភពធម្មនិយាមគតិយុត្តិរបស់រដ្ឋធម្មនុញ្ញ គឺ កិច្ចព្រមព្រាង សន្ធិសញ្ញា កតិកាសញ្ញា..

        ព្រះរាជក្រឹត្យបទបញ្ជា ត្រូវសមស្របនិងព្រះរាជក្រឹត្យឯកត្តភូត

        ច្បាប់ជាសមត្ថកិច្ចរបស់សភា ព្រោះជាការសំដែងឆន្ទៈរបស់ប្រជារាស្រ្ត។

 

អំពីអនុក្រឹត្យ

ក.ខ្លឹមសារ

ចេញដោយរាជរដ្ឋាភិបាល សម្តេចនាយករដ្ឋមន្រ្តីជាអ្នកចុះហត្ថលេខា។

ខ្លឹមសារនៃអនុក្រឹត្យមាន ៖

        មានការតែងតាំងមុខដំណែង ឋានន្តរស័ក្តិ ដកហូត ចូលនិវត្តន៍

        មុខដំណែងតែងតាំងមាន ប្រធាននាយកដ្ឋាន អគ្គនាយករង អភិបាលរងខេត្ត អភិបាលស្រុក ខ័ណ្ឌ ក្រុង។ ដោយឡែកក្នុងកងកំលាំងប្រដាប់អាវុធ ប៉ូលីស ទាហាន ដែលមានថ្នាក់វរៈសេនីយឯក តែងតាំងដោយអនុក្រឹត្យ។

ក្នុងករណីបង្កើតគណៈកម្មាធិកាជាតិ ក្រុមប្រឹក្សា អគ្គនយាកដ្ឋាន នាយកដ្ឋាន ឃុំ សង្កាត់ ការផ្តល់មេដាយការងារ ត្រូវធ្វើឡើងដោយអនុក្រឹត្យ។

ចំពោះមេដាយព្រះរាជាណាចក្រកម្ពុជា ត្រូវធ្វើឡើងដោយព្រះរាជក្រឹត្យ។

ខ.ទម្រង់

មានគំរូក្នុងសៀវភៅ។

 

អំពីប្រកាស

 

ប្រកាសចេញដោយក្រសួង ស្ថាប័ន និងត្រូវបានចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ។

        ប្រកាស

ជាលិខតបទដ្ឋានចេញដោយក្រសួង ស្ថាប័ន ។ មានលក្ខណៈជាបទបញ្ជា ឬជាការណែ នាំ សំរាប់អនុវត្តយូរអង្វែង ហើយជាឯកសាររដ្ឋបាលខ្ពស់បំផុតរបស់ក្រសួង។

        សេចក្តីប្រកាស

ជាការជូនដំណឹង ពុំមែនមានខ្លឹមសារជាលក្ខណៈបទបញ្ជាទេ។

        ប្រកាសអន្តរក្រសួង

ជាប្រកាសរួមរវាងក្រសួង២ ឬ៣ ដែលមានខ្លឹមសារពាក់ព័ន្ធ ហើយត្រូវចេញប្រកាសរួមគ្នា។

ក.អំពីខ្លឹមសារ

សំរាប់តែងតាំងមុខដំណែង ឋានន្តរស័ក្តិ ចាប់ពីអនុប្រធាននាយកដ្ឋានចុះ និងអភិបាលរងស្រុក ខ័ណ្ឌ ក្រុង ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ នាយរងការិយាល័យ។

                    ការតែងតាំងមុខដំណែង

o          សំរាប់មន្រ្តីរាជការ

ចាប់ពីអនុប្រធាននាយកដ្ឋានចុះ និងអភិបាលរងស្រុក ខ័ណ្ឌ ក្រុង ប្រធានមន្ទីរ អនុប្រធាន​មន្ទីរ នាយការិយាល័យ នាយរងការិយាល័យ។

o          សំរាប់មន្រ្តីនគរបាល និងយោធាចាប់ពីថ្នាក់អនុសេនីយ៍ទោចុះ

                    ខ្លឹមសារផ្សេងៗ នៃប្រកាស

o          ប្រកាសរបស់ក្រសួងអាចមានខ្លឹមសារបង្កើតគណៈកម្មការសម្រាប់ធ្វើការងារនៅក្នុងក្រ

សួង និងបង្កើតការិយាល័យ ។

o          ប្រកាសសំរាប់ការណែនាំការអនុវត្តច្បាប់ ព្រះរាជក្រឹត្យ អនុក្រឹត្យ ។

ឧទាហរណ៍ ៖ ប្រកាសណែនាំស្តីពីការបង់ថវិកាកក់សម្រាប់រដ្ឋ ហើយរដ្ឋនឹងប្រគល់ឱ្យ

វិញ លុះត្រាតែ​បក្សនោះបានទទួលការគាំទ្រតាមចំនួនកំណត់។

o          បទបញ្ជានានារបស់ក្រសួង និងស្ថាប័ន

                    ប្រកាសចែកចេញជា ២ គឺ ៖

o          ប្រកាសបទបញ្ជា

ទាក់ទងនឹងការបញ្ជា និងការណែនាំ

o          ប្រកាសឯកត្តភូត សំរាប់បុគ្គលទាក់ទងនឹងការតែងតាំង និងការប្រគល់ភារកិច្ច

 

១២ ខែកុម្ភៈ ឆ្នាំ២០១៣

 

ខ.អំពីទម្រង់

មានក្នុងសៀវភៅណែនាំ

ឯកសារទិដ្ឋាការត្រូវមាន​៤

១.រដ្ឋធម្មនុញ្ញ

២.ព្រះរាជក្រឹត្យស្តីពីការតែងតាំងរាជរដ្ឋាភិបាល

៣.ព្រះរាជក្រមប្រកាស

មូលបទ

១.ផ្អែកលើសភាពការចាំបាច់ ( បានឃើញ..............

២.សម្រេច

៣.ប្រការ

កាលបរិច្ឆេទ​

បើសិនជាមានលក្ខណៈជាអន្តរក្រសួង ត្រូវដាក់ឈ្មោះទន្ទឹមគ្នា មិនមានមួយលើ ឬមួយក្រោមទេ

v     កំណត់ចំណាំ

បានជាប្រកាស ត្រូវយោងរដ្ឋធម្មនុញ្ញ ព្រោះរដ្ឋមន្រ្តីជាប្រធានស្ថាប័ន ហើយជាមន្រ្តី​រាជ​រដ្ឋាភិបាល

ឯរាជរដ្ឋាភិបាល គឺបង្កើតឡើងដោយរដ្ឋធម្មនុញ្ញដូច្នេះ នៅក្នុងប្រកាស ត្រូវតែយោងរដ្ឋធម្មនុញ្ញ។

អំពីដីកា

ជាលិខិតបទដ្ឋានរបស់រដ្ឋបាលសាធារណៈទូទៅ មិនមែនជាដីកាតុលាការទេ ។ ដីការបស់តុលាការ​មិនមែនជាលិខិតបទដ្ឋានទេ។

ដីការបស់រដ្ឋបាលសាធារណៈ គឺជាលិខិតបទដ្ឋាន និងជាលិខិតរដ្ឋបាលដែលគេអាចចេញ​ជាបទ​បញ្ជា ការហាមឃាត់ និងកំណត់រយៈពេល ។ ដីកាប្រភេទនេះ ជាលិខិតរដ្ឋបាល ដែលគេដាក់ចេញដោយ​អាជ្ញាធររាជធានី ខេត្ត ក្រុង ​ស្រុក ខ័ណ្ឌ ឃុំ សង្កាត់។

ក.អំពីខ្លឹមសារ

ខ្លឹមសារនៃដីកា ភាគច្រើនពាក់ព័ន្ធនឹងការអភិវឌ្ឍរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ មិនមានន័យក្នុងការ​តែងតាំងមុខដំណែង ឬឋានន្តរស័ក្តិទេ ព្រោះមន្រ្តីរាជការទាំងអស់ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួង ដូច្នេះរាល់ការតែងតាំង ការដកហូតមុខដំណែង ជាភារកិច្ចរបស់ថ្នាក់ក្រសួង

នៅខេត្ត រាជធានី មានដីកា ២ ៖

        ដីការបស់ក្រុមប្រឹក្សា មានលក្ខណៈជាបទប្បញ្ញិត្ត

        ដីការដ្ឋបាលខេត្ត មានលក្ខណៈជាការអនុវត្ត

ខ.អំពីទម្រង់

      ក្នុងទិដ្ឋាការត្រូវយោងឯកសារមាន ៖

        បានឃើញព្រះរាជក្រម ស្តីពីច្បាប់...................

        ព្រះរាជក្រឹត្យស្តីពីការតែងតាំងអភិបាលខេត្ត រាជធានី

        ឯកសារពាក់ព័ន្ធ

      មូលបទ

        តាមការចាំបាច់របស់...............

ការចុះហត្ថលេខា ត្រូវធ្វើឡើងដោយប្រធាន បើថ្នាក់ក្រសួង គឺរដ្ឋមន្រ្តី បើថ្នាក់រាជ​រដ្ឋា​ភិបាល គឺ នាយករដ្ឋមន្រ្តី។

ព្រះរាជក្រម ចេញដោយព្រះមហាក្សត្រ ឬប្រមុខរដ្ឋស្តីទី

ព្រះរាជក្រឹត្យ ចេញដោយព្រះមហាក្សត្រ ឬប្រមុខរដ្ឋស្តីទី

អនុក្រឹត្យ ចេញដោយនាយករដ្ឋមន្រ្តី

ប្រកាស ចេញដោយរដ្ឋមន្រ្តី

អំពីសេចក្តីសំរេច

ក.អំពីខ្លឹមសារ

សេចក្តីសំរេច មានន័យខុសពីសេចក្តីសំរេចចិត្ត ។

សេចក្តីសំរេចចិត្ត (Resolution) គេប្រើនៅពេលដែលគេធ្វើសន្និបាត ដែលគេទទួលបានពីមតិ ឬយោបល់រួម តែគេមិនចាត់ទុកថា ជាលិខិតរដ្ឋបាលទេ ព្រោះពុំមានចុះហត្ថលេខា។

សេចក្តីសំរេច ( Desision )ជាលិខិតបទដ្ឋាន ហើយមានចែងខ្លឹមសារស្រាលជាងអនុក្រឹត្យ ប្រកាស ដីកា ហើយមានខ្លឹមសារខ្លី។

ក្រសួង ឬស្ថាប័នណាខ្លះ ដែលមាននីតិសម្បទាក្នុងការចេញសេចក្តីសំរេច គឺមាន ៖

        រាជរដ្ឋាភិបាល

        ក្រសួង ឬស្ថាប័ន

        រាជធានី ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់

        និងអង្គភាពដែលមាននីតិសម្បទា

សំគាល់

        ថ្នាក់រាជរដ្ឋាភិបាលមានឯកសាររដ្ឋបាលពី គឺអនុក្រឹត្យ និងសេចក្តីសំរេច

        ថ្នាក់ក្រសួងមានប្រកាស និងសេចក្តីសំរេច

        ថ្នាក់រាជធានី ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ មានដីកា និងសេចក្តីសំរេច

        អង្គភាពដែលមាននីតិសម្បទា មានចែងនៅក្នុងអនុក្រឹត្យ ឬព្រះរាជក្រឹត្យស្តីពីការបង្កើត​អង្គភាព ឬ ស្ថាប័ន ( ឧទាហរណ៍ ៖ អង្គភាពដែលមាននីតិសម្បទា អគ្គស្នងការនគរបាល​ជាតិ និងអគ្គបញ្ជាការកងយោធពលខេមរៈភូមិ្ទ.....)

ខ.អំពីទម្រង់

        រាជរដ្ឋាភិបាល

        លេខ..............។

        សេចក្តីសំរេចស្តីពី...................។

        បានឃើញ......

ឯកសារទិដ្ឋការ

ឯកសារមូលបទ

 

១​.វិសោធនកម្មនៃលិខិតបទដ្ឋាន

ការធ្វើវិសោធនកម្ម មានន័យថា ការកែលំអ កែសម្រួល ឱ្យមានលក្ខណៈកាន់តែសុក្រឹត្យ។

ដើម្បីធ្វើវិសោធនកម្មលិខិតរដ្ឋបាលមួយ យើងត្រូវចេញលិខិតបទដ្ឋានមួយដែលមានថ្នាក់ស្មើ ។

ឧទាហរណ៍ ៖​ បើវិសោធនកម្មច្បាប់ ត្រូវចេញឱ្យស្មើនឹងច្បាប់នោះ បើវិសោធនកម្មអនុក្រឹត្យ ត្រូវចេញឱ្យស្មើ​នឹង​អនុក្រឹត្យ​......................។

 

២.ការធ្វើនិរាករណ៍លិខិតបទដ្ឋាន

មានន័យថា លុបចោល ឬបដិសេធ ហើយត្រូវចេញលិខិតបទដ្ឋានថ្នាក់ស្មើ ឬថ្នាក់លើនៅពេលដែល​ម្ចាស់លិខិតបទដ្ឋាននោះ មិនព្រមធ្វើនិរាករណ៍នូវលិខិតបទដ្ឋានរបស់ខ្លួន។

        គោលការណ៍និរាករណ័

        លិខិតបទដ្ឋានដែលចេញក្រោយ មានខ្លឹមសារផ្ទុយនឹងលិខិតបទដ្ឋានដែលចេញមុន គឺលិខិតបទដ្ឋានដែលចេញមុនត្រូវនិរាករណ៍ដោយខ្លួនឯង។

        លិខិតបទដ្ឋានមួយស្ថិតនៅជាធរមានដដែល លុះត្រាតែគ្មានលិខិតបទដ្ឋានណាមក

លុប ឬមានខ្លឹមសារផ្ទុយនឹងបទដ្ឋាននោះ

        ឧទាហរណ៍ ៖ អនុក្រឹត្យ (ក) ត្រូវបានធ្វើវិសោធនកម្មដោយអនុក្រឹត្យ (ខ ) ដូច្នេះ (ក) ត្រូវរលាយ ប៉ុន្តែ អនុក្រឹត្យ (គ ) បានធ្វើវិសោធនកម្មលើ (ខ) ដូច្នេះ ( ខ ) ក៏ត្រូវនិរាករណ៍ដែរ។ ????

        អនុក្រឹត្យណែនាំការអនុវត្តច្បាប់ ឧទាហរណ៍ ៖ ការយកពន្ធដី ផ្ទះ គឺត្រូវ​ចេញដោយ​ច្បាប់ជាអ្នកកំណត់ ។ ឯវិធីនៃការយកពន្ធនោះ មិនមានច្បាប់ចែងទេ ដូច្នេះ ត្រូវ​មាន​អនុក្រឹត្យ ដើម្បីអនុវត្តជាក់ស្តែង។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ ២០១៣

ខ.ឯកសាររដ្ឋបាល

.ឯកសារសម្រាប់ទំនាក់ទំនងជាមួយខាងក្រៅ

១.១.ឯកសារចំរុះ ជាមួយរដ្ឋផង ជាមួយសាធារណៈជនផង មាន​ ៖

        លិខិតរដ្ឋបាល ៖ជាសំណេរសម្រាប់ទំនាក់ទំនងគ្នាដែលចេញពីរដ្ឋបាល សម្រាប់បំរើ

ការងាររដ្ឋបាល ។ បច្ចុប្បន្នគេប្រើច្រើន ហើយមានទម្រង់ខុសពីឯកសាររ​ដ្ឋបាល​ផ្សេងៗ ទៀត។

        លិខិតបញ្ជាក់ ៖ សម្រាប់ប្រើក្នុងការបញ្ជាក់ពីការងារ

        វិញ្ញាបនប័ត្រ ៖ សម្រាប់ប្រើជាមួយការសិក្សា ឬអត្រានុកូលដ្ឋាន

លិខិតទាំងពីរនេះ គឺធ្វើឡើងដើម្បីបញ្ជាក់ការពិតជាការបញ្ជាក់ដោយអាជ្ញាធររដ្ឋបាល

ទៅលើស្ថានភាពដែលកើតឡើងពិតប្រាកដ នៅក្នុងទម្រង់នៃលិខិតពុំមានកម្មវត្ថុទេ

        លិខិតទទួល ឬបង្កាន់ដៃទទួល ៖ លិខិតនេះ ត្រូវសរសេរទៅតាមឋានានុក្រម ត្រូវប្រើ​លិខិតរដ្ឋបាលដែលមានទម្រង់ជាការទទួលតាមឋានានុក្រម ពោលគឺ ត្រូវធ្វើឡើង

តាម​ទម្រង់លិខិតរដ្ឋបាល ដូច្នេះ ត្រូវតែមានកម្មវត្ថុ។

        លិខិតអញ្ជើញ

        បើថ្នាក់លើអញ្ជើញថ្នាក់ក្រោម គេប្រើទម្រង់ជាប័ណ្ណ ( លិខិតអញ្ជើញ )

        បើអញ្ជើញមន្រ្តីពីក្រៅក្រសួង ត្រូវប្រើលិខិតរដ្ឋបាល ដែលមានកម្មវត្ថុ និង

ខ្លឹមសារ​ជា​ការអញ្ជើញ។

ឧទាហរណ៍ ៖ អញ្ជើញសម្តេចតេជោនាយករដ្ឋមន្រ្តី ចូលរួមក្នុងពិធីបើក ឬ​បិទ​សិក្ខាសាលា ត្រូវប្រើលិខិតរដ្ឋបាល ដែលមានកម្មវត្ថុ និងខ្លឹមសារ។

១.២.ឯកសារចំរុះសម្រាប់ទំនាក់ទំនងរវាងក្រសួង និងស្ថាប័ន មិនប្រើជាមួយសាធារណៈ

ជនទេ ៖

        សារទូលេខផ្លូវការ

        ដីកាបញ្ជូន ឬដីកាអម ៖ សម្រាប់ប្រើ ឬអមឯកសារផ្ញើរពីថ្នាក់លើទៅថ្នាក់ក្រោម ។

បើថ្នាក់ក្រោមផ្ញើរ​ទៅ​ថ្នាក់លើវិញ គេត្រូវប្រើលិខិតរដ្ឋបាល (រាជរដ្ឋាភិបាល បញ្ជូនឯកសារទៅ​សភាគេ​ត្រូវ​ប្រើលិខិតរដ្ឋបាល)

 

ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣

 

        ដីកាបញ្ជូនត្រូវឆ្លើយ

គេមិនសូវប្រើទេ ដីកានេះមានន័យថា ជាការបញ្ជូនទៅរដ្ឋបាលថ្នាក់ក្រោម ដើម្បី​ឆ្លើយតបវិញ។

ឧ.បើមានពាក្យបណ្តឹងមកក្រសួងមហាផ្ទៃ ក្រសួងត្រូវផ្ញើពាក្យបណ្តឹង​នេះទៅ​ខេត្តសាមី ដើម្បីឱ្យខេត្តចុះស្រាវជ្រាវ ហើយធកវើលិខិតបញ្ជាក់មកក្រសួងវិញ។

ប៉ុន្តែជាទូទៅ គេច្រើនប្រើទម្រង់ជាលិខិតរដ្ឋបាល ដើម្បីឆ្លើយតប

        កំណត់ទូត

ប្រើសំរាប់ទំនាក់ទំនងការបរទេសជាមួយស្ថានទូត និងស្ថានទូតទំនាក់ទំនង​មកក្រសួងការបរទេស។

១.៣.ឯកសារសម្រាប់ទំនាក់ទំនងរវាងជាមួយសាធារណៈជន

        សេចក្តីប្រកាស

មានខ្លឹមសារដូចសេចក្តីជូនដំណឹងដែរ តែប្រើខុសពេលវេលាគ្នា ។ សេចក្តី​ប្រកាស មានន័យថា ជាការជូនដំណឹងទៅសាធារណៈជន គឺសំរាប់ជូនដំណឹងទៅ​ប្រាប់មនុស្សដែលមានចំនួនតិច គេច្រើនបិទប្រកាសនៅបញ្ជរព័ត៌មានរបស់អង្គភាព ឬស្ថាប័នណាមួយ គឺមិនមានផ្សាយជាទូទៅតាមកាសែត ទូរទស្សន៍ នានាទេ។

        សេចក្តីជូនដំណឹ

មានន័យប្រហែលនឹងសេចក្តីប្រកាសដែរ គឺជាការជូនដំណឹងទៅគ្នាច្រើន មាន​ន័យថាអ្នកទទួលព័ត៌មានមានគ្នាច្រើន ដើម្បីបានទទួលជាព័ត៌មាន ហើយត្រូវ​ផ្សព្វផ្សាយឱ្យបានទូលាយតាមកាសែត ឬទូរ​ទស្សន៍ ហើយអាចមានខ្លឹមសារជា​ការ​ជូន​ដំណឹងធម្មតា ឬ ជាការជូនដំណឹងដែល​មាន​ខ្លឹមសារជាកាតព្វកិច្ច​ត្រូវតែ​អនុវត្ត​តាម។

ឧ.ក្រសួងសេដ្ឋកិច្ហិរញ្ញវត្ថុ ចេញសេចក្កតីជូនដំណឹងឱ្យប្រជាពលរដ្ឋត្រូវតែ​ទៅបង់​ពន្ធយានយន្តជាដាច់ខាត។

ក្នុងសេចក្តីជូនដំណឹងនេះ គ្រាន់តែជាការជូនព័ត៌មាន មិនអាចដាក់ចេញ​ជា​បទប្បញ្ញត្តិ ឬច្បាប់នានាបានទេ។

សេចក្តីជូនដំណឹង មិនអាចយកបទបញ្ជា​ទៅដាក់បញ្ចូលក្នុងខ្លឹមសារនៃ​អត្ថ​បទ​របស់ចេសក្តីជូនដំណឹងបានទេ។ តែគេអាចធ្វើលិខិតរដ្ឋបាលមួយផ្សេងទៀត ដើម្បីធ្វើជាបទបញ្ជាបានបន្ទាប់ពីសេចក្តីជូនដំណឹង។

        កិច្ចសន្យា

ជាការសន្យារវាងរដ្ឋ និងឯកជន។

ឧ.សាលាភូមិ្ទរដ្ឋបាលត្រូវការសាងសង់អាគារ ហើយត្រូវប្រគល់ឱ្យក្រុមហ៊ុន​សាងសង់ ដូចនេះ សាលាត្រូវតែធ្វើកិច្ចសន្យាជាមួយក្រុមហ៊ុន ដើម្បីអនុវត្តការ​សាង​សង់។

        បណ្តឹង

ជាការបណ្តឹងរបស់បុគ្គលឯកជនប្តឹងរដ្ឋ បៅពេលដែលរដ្ឋធ្វើសេចក្តីសំរេចប៉ះ​ពាល់​ផល​ប្រយោជន៍ដល់បុគ្គលឯកជន។

តែបើសិនជារដ្ឋប្តឹងទៅបុគ្គលឯកជនវិញ រដ្ឋត្រូវប្រើឯកសារ ឬលិខិតរដ្ឋបាល

.ឯកសារសម្រាប់ទំនាក់ទំនងផ្ទៃក្នុង (សំរាប់ស្ថាប័ន ឬអង្គភាព)

២.១.ទំនាក់ទំនងផ្ទៃក្នុងពីក្រោមឡើងលើ

ជាការទំនាក់ទំនង ជាការរាយការណ៍ សំណើ ជូនយោបល់ ហើយត្រូវប្រើ​លិខិត​រដ្ឋបាល

        កំណត់បង្ហាញរឿង

គេប្រើនៅពេលទទួលបានលិខិតចូល ហើយមន្រ្តីជំនាញជាអ្នកធ្វើ ហើយទទួលបន្ទុកការងារត្រូវលើក​យោបល់ជូនថ្នាក់ដឹកនាំដោយផ្អែកទៅលើលិខិតដែលចូលមក និងឯកសារ​ពាក់ព័ន្ធនានា ហើយវិធីឬបែបបទនៃការធ្វើនោះ គឺអាស្រ័យតាមស្ថាប័នផ្ទាល់របស់គេ។

ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៣

នៅពេលប្រធានស្ថាប័នឯកភាពហើយ យោបល់នោះមិនមែនជា​យោបល់របស់សេនាធិការទៀតទេ គឺជាយោបល់របស់ប្រធានស្ថាប័ន។

ក្នុកំណត់បង្ហាញរឿងនោះ មាន៖

o       ខ្លឹមសារសង្ខេបនៃលិខិតចូល

o       មានសាច់រឿងផ្សេងៗ ទៀតដែលមានការពាក់ព័ន្ធ បើមាន ឬអាចមានពីមុនមកហើយ។

        កំណត់បង្ហាញលិខិតចូល

o       អនុវត្តនៅការិយាល័យរបៀប ឬការិយាល័យរដ្ឋបាល

o       ត្រូវចុះថ្ងៃខែឆ្នាំចូល ឬទទួលត្រូវចុះលេខរៀងរបស់លិខិត ជៀសវាងការច្រលំ

o       មិនត្រូវសរសេរខ្លឹមសារបន្ថែមទេត្រូវដាក់យោបល់ ដែលគេ​អាចសរសេរថា គួរផ្តល់ជូនតាមសំណើ គឺគ្រាន់តែបញ្ជូន​ទៅនាយកដ្ឋានជំនាញតែប៉ុណ្ណោះ អាចការងារខ្លះត្រូវជូន

ទៅអគ្គនាយកដ្ឋានតាមជំនាញ និងតាមសាច់រឿងដែលពាក់ព័ន្ធ

o       អ្នកដែលមានសិទ្ធិបញ្ជូនលិខិតនេះ អាចជាប្រធាននាយក

ដ្ឋាន ឬអគ្គនាយករងនៃអគ្គនាយកដ្ឋានរដ្ឋបាល ឬអាចដាក់​ជូន​ទៅរដ្ឋមន្រ្តី ដើម្បីធ្វើការបញ្ជូនសម្រាប់លិខិតចូលខ្លះ ដែល​​មានខ្លឹមសារសំខាន់ៗ របស់ប្រទេសជាតិ ដូចជា​មាន​បញ្ហាទឹកជំនន់ គ្រោះមហន្តរាយផ្សេងៗ ដើម្បីជូនរដ្ឋមន្រ្តី​

បាន​ជ្រាប ងាយចាត់ការបន្ទាន់។

ឧទាហរណ៍ ៖ មានសភាពការតាមព្រំដែន ហើយ​ខេត្ត​បានធ្វើលិខិតមួយរាយការណ៍ជូនក្រសួង ហើយខេត្ត​បានធ្វើលិខិតចំលងជូនមួយទៅខុទ្ទកាល័យសម្តេច។ ដោយ​ឡែកក្រសួងត្រូវបញ្ជូនលិខិតនេះទៅនាយកដ្ឋានជំនាញ

ដើម្បី​លើកយោបល់។

សរុបមក លិខិតនេះ មិនមានផ្តល់ជូននូវគំនិត ឬ​​

យោបល់ទាក់ទងនឹងខ្លឹមសារនៃសាច់រឿងរបស់លិខិតចូល

នេះទេ។

        របាយការណ៍ ឬសេចក្តីរាយការណ៍

o       ជាការរាយការណ៍ ត្រូវមានគំរូ ហើយគំរូនេះ ត្រូវទុកលទ្ធ​ភាព​ឱ្យខាង​ក្រោមរាយការណ៍ដែររបាយការណ៍​នេះមាន ២

ប្រភេទ ៖

o       រ​បាយការណ៍ទៀងទាត់

         គឺជាការរាយការណ៍ទៀងទាត់ ដូចជារបាយ​ការណ៍​ប្រចាំខែ ត្រីមាស អឌ្ឍមាស ឆមាស នព្វមាស ប្រចាំ​ឆ្នាំ ពោលគឺជារបាយការណ៍ដែលត្រូវតែធ្វើជាប្រចាំ​តាមកាលកំណត់ឱ្យបានទៀងទាត់។

         ក្រៅពីនេះ មានរបាយការណ៍ប្រជុំ ពេលប្រជុំ គេធ្វើ​កំណត់ហេតុ។

        ក្រដាស់តូច

អ្នកដែលមានសិទ្ធិប្រើប្រាស់លិខិតនេះបានគឺ អ្នកដែលនៅជិតរដ្ឋ​មន្រ្តី នាយកខុទ្ទកាល័យ ឬអ្នកដែលមានភារកិច្ចត្រូវដាក់ឯកសារ​ចូលទៅជូន​ថ្នាក់​ដឹកនាំ និងសម្រាប់ប្រើប្រាស់ផ្ទៃក្នុង។

        សាលកប័ត្រ

មានទម្រង់ប្រហាក់ប្រហែល និងក្រដាស់តូចដែរ តែសម្រាប់ប្រើ​

ប្រាស់ការងារផ្ទៃក្នុង

២.២.ទំនាក់ទំនងផ្ទៃក្នុងពីលើចុះក្រោម

គឺជាទំនាក់ទំនងបញ្ជា ដែលចេញពីថ្នាក់លើមកថ្នាក់ក្រោម មាន ៖

        សេចក្តីកំណត់

សំរាប់បញ្ជាទៅមនុស្សគ្នាតិច

        សេចក្តីណែនាំ

អ្នកត្រូវអនុវត្តបញ្ជាមានគ្នាច្រើន

        សារាចរ

អ្នកត្រូវអនុវត្តបញ្ជាមានគ្នាកាន់តែច្រើន

ដូច្នេះ ទាំងបីចំណុចខាងលើនេះមានន័យប្រហែលគ្នា គឺជាការបញ្ជាណែនាំរបស់ថ្នាក់​លើ តែមិនចំឈ្មោះទេ គឺមានន័យបញ្ជាទូទៅ។

ប៉ុន្តែគេប្រើប្រាស់តាមពេលវេលាខុសៗ គ្នា។

នៅតាមខេត្ត គេប្រើពាក្យថា ផែនការណែនាំអនុវត្ត ។

        លិខិតបង្គាប់ការ

ជាលិខិតត្រូវតែដៅលើឈ្មោះបុគ្គល ពីមុនគេប្រើពាក្យថា លិខិត

ឧទ្ទេសនាម គឺមានន័យថា ឧទ្ទេសជាការ​បង្ហាញឱ្យគេស្គាល់ ឯនាមគឺឱ្យគេ

ស្គាល់ឈ្មោះ មិនមានខ្លឹម​សារជាការ​បញ្ជាទេ ។ តែលិខិតបង្គាប់ការ មាន

ន័យថា ជាបញ្ជា ។

វាអាចមានប្រភេទខ្លឹមសារ ក្នុងន័យចាត់តាំងមន្រ្តីទៅ​ចូលរួមប្រជុំការ​ងារផ្សេងៗ ក្រៅពីអង្គភាព។

        លិខិតបញ្ជាបេសកកម្ម

មានន័យ និងខ្លឹមសារចាត់តាំងឱ្យចុះទៅបំពេញបេសកកម្ម ឬទៅធ្វើ​ការនៅកន្លែងណាមួយ ហើយពេលចប់ការងារ ត្រូវត្រឡប់មកវិញ។

        លិខិតសួរយោបល់ដល់លំនៅ

លិខិតនេះ ជាទូទៅគេមិនសូវប្រើប្រាស់ទេ។

ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣

 

.កំណត់ហេតុ និងការពិនិត្យកត់ត្រា

កំណត់ហេតុ គេធ្វើនៅពេលប្រជុំ ហើយត្រូវមានលេខាម្នាក់ជាអ្នកកត់ត្រា ដែលត្រូវបាន​ចាត់​តាំងដោយប្រធានអង្គប្រជុំ ហើយការប្រជុំនោះ គឺជាការប្រជុំសំខាន់ និងខ្លឹមសារនៃការប្រជុំ ត្រូវ​បាន​រាយការណ៍ជូនថ្នាក់ដឹកនាំស្ថាប័ន ដើម្បីពិនិត្យ និងសំរេច។ ហើយប្រធាន ឬថ្នាក់ដឹកនាំ មុន​នឹង​សំរេច​ត្រូវតែពិនិត្យលើកំណត់ហេតុឱ្យបានដឹងពីអត្ថន័យ និងខ្លឹមសារនៃកំណត់ហេតុ។

ការកត់ត្រានោះ គឺត្រូវកត់ត្រាតាមលំដាប់លំដោយ និងមិនត្រូវធ្វើការវាយតម្លៃក្នុងកំណត់​ហេតុទេ។

ទម្រង់នៃការដាក់កាលបរិច្ឆេទអាចសរសេរជាលេខក៏បាន និងសរសេរជាអក្សរក៏បាន។

ការធ្វើកំណត់ហេតុនេះ គេអាចកត់ត្រាដោយដៃ ឬវាយកុំព្យូទ័រ ហើយត្រូវអានកំណត់​ហេតុ​ជូនអង្គប្រជុំស្តាប់ ដើម្បីឱ្យមានការកែប្រែនូវខ្លឹមសារណាដែលសមាជិកអង្គប្រជុំសុំឱ្យកែ នៅពេល​មាន​ការឯកភាពហើយ អ្នកចូលរួមក្នុងអង្គប្រជុំទាំងនោះ ត្រូវចុះហត្ថលេខាទាំងអស់គ្នា ហើយត្រូវ​ចម្លង​ឡើងវិញឱ្យបានត្រឹមត្រូវ ហើយត្រូវចុះហត្ថលេខាដោយប្រធានអង្គប្រជុំជាផ្លូវការម្តងទៀត។

ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៣

 

 

រំលឹកអំពីឯកសាររដ្ឋបាល ដែលតម្រូវឱ្យប្រើប្រាស់តាមលំដាប់ថ្នាក់

3

 

ព្រះមហាក្សត្រ

រាជរដ្ឋាភិបាល

ក្រសួង

រាជធានី ខេត្ត

ស្រុក ក្រុង ខេត្ត

ឃុំ សង្កាត់

មន្ទីរ រាជធានី ខេត្ត

ព្រះមហាក្សត្រ ជាអ្នក​ចេញព្រះ​រាជក្រឹត្យនិង​លិខិត​​រដ្ឋ​បាល សរសេរ​ទៅ​រដ្ឋសភា, រដ្ឋា​ភិ​បាល ។ ឧទា​ហរណ៍ ៖ ពេលមាន​បណ្តឹង​​ប្រជាពល​រដ្ឋ ព្រះ​មហាក្សត្រធ្វើលិខិត​ជូន​ទៅ​រដ្ឋសភា និងរាជរដ្ឋា​ភិបាល

រាជរដ្ឋាភិបាល ចេញអនុ​ក្រឹត្យ សេចក្តីសំរេច សារាចរ ឬបទ​បញ្ចា និង​លិខិតរដ្ខបាល ទៅក្រសួង ស្ថាប័ន

ក្រសួង ចេញប្រកាស សេចក្តីសម្រេច សេចក្តី​កំណត់ សេចក្តីណែនាំ សារាចរ លិខិតរដ្ឋបាល

រាជធានី ខេត្ត ចេញ

ដីកា សេចក្តីសំរេច សេចក្តី

កំណត់ សេចក្តីណែនាំ សារាចរ លិខិតរដ្ឋបាល របាយការណ៍

         

         

ស្រុក ក្រុង ខ៍ណ្ឌ ចេញសេចក្តី

សំរេច

ដីកាសេចក្តី

កំណត់

លិខិតរដ្ឋបាល

របាយការណ៍

ឃុំ សង្កាត់ ចេញ

ដីកា សេចក្តីសំរេច

សេចក្តីកំណត់

លិខិតរដ្ឋបាល

លិខិរអញ្ជើញ

ចេញ សេចក្តីសំរេច លុះត្រាតែមាននីតិសម្បទា

 

បទបញ្ជា គឺមានន័យថាជាការបញ្ចា តែន័យមួយទៀត គឺជាឈ្មោះឯកសាររដ្ឋបាល ដែលមាន​ន័យ​ប្រហែលនឹងសារាចរ តែគេមិនហៅថាសារាចរ គេហៅថាបទបញ្ចា។

បទប្បញ្ញត្តិ ជាខ្លឹមសារដែលស្ថិតក្នុងបទបញ្ជា គឺជាការបញ្ចា ការណែនាំ ហាមប្រាម កំណត់ ហើយ​ចែង​នៅក្នុងលិខិតបទដ្ឋានគ្រប់លំដាប់ថ្នាក់។

នីតិសម្បទា គឺជាសិទ្ធិដែលច្បាប់ប្រគល់ឱ្យ។

 

មេរៀនទី២

ការងារប្រតិបត្តិ

ប្រធានបទទី ១

ក្រសួង ស្ថាប័នរបស់អស់លោក លោកស្រី ត្រូវធ្វើការងារណាមួយដូចខាងក្រោម ៖

        បើកវគ្គបណ្តុះបណ្តាលមន្រ្តីរាជការ (វគ្គបណ្តុះបណ្តាលដំបូង ឬវគ្គវិក្រឹតការ)

        ដោះស្រាយពាក្យបណ្តឹងមួយពាក់ព័ន្ធនឹងទំនាស់ដីធ្លីនៅខេត្ត

        បញ្ជូនមន្រ្តីរាជការរបស់ក្រសួងស្ថាប័ន ឬនិស្សិតនៃគ្រឹះស្ថានសិក្សាក្រោមឱវាទ ទៅធ្វើ​ទស្សន​

កិច្ចសិក្សានៅតំបន់អភិវឌ្ឍណាមួយនៅក្នុងប្រទេស

        រៀបចំសេចក្តីព្រាងច្បាប់មួយ ( ពីដើមរហូតដល់ការបញ្ជូនសេចក្តីព្រាងច្បាប់ទៅសុំការ​សម្រេច​ពីរាជរដ្ឋាភិបាល)

        កសាង ឬជួសជុលអាគារមួយខ្នងក្នុងបរិវេណទីស្តីការក្រសួង ឬស្ថាប័ន

        កសាង ឬជួសជុលផ្លូវលំមួយខ្សែតភ្ជាប់ពីឃុំមួយទៅឃុំមួយទៀត។

ឧបមាថា អស់លោក លោកស្រីជាអ្នកទទួលបន្ទុកចាត់ចែងការងារណាមួយ​ដូច​ខាង​លើ ក្នុងនាមជាសេនាធិការឱ្យប្រធានក្រសួង ឬស្ថាប័ន ចូរប្រមើលមើលថា តើត្រូវប្រើ​ប្រាស់​រដ្ឋបាលអ្វីខ្លះ ដើម្បីសំរេចការងារពីដើមដល់ចប់ ព្រមទាំងបញ្ជាក់អំពីខ្លឹមសារសង្ខេប​នៃ​ឯកសារនីមួយៗ ផង។

 

ប្រធានបទទី ២

ក្រុមហ៊ុន X បានចុះកិច្ចសន្យាជាមួយរដ្ឋភិបាល សំរាប់ជួសជុល ដែលមានក្រសួងសាធារណការ និងដឹកជញ្ជូនជាដំណាងផ្លូវជាតិលេខ ៦ តភ្ជាប់ពីផ្លូវកែងដល់ទីរួមខេត្តកមពង់ចាម។ ក្នុងពេលដំណើរការការងារ នាយប់ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ១៩៩៧ ជនល្មើសមួយ​ក្រុម​ប្រដាប់ដោយអាវុធជាច្រើនដើម បានចូលវាយបំផ្លិចបំផ្លាញ និងឆក់ប្លន់ទ្រព្យសម្បត្តិ​ឧបករណ៍​នានានៅទីតាំងគ្រឿងចក្ររបស់ក្រុមហ៊ុនដែលតាំងនៅបាធាយ ធ្វើឱ្យខូចខាតគ្រឿងចក្រ ជម្រកស្នាក់នៅរបស់បុគ្គលិក កម្មករ ព្រមទាំងបាត់បង់ឧបករណ៍សំភារៈជាច្រើន។ ដោយហេតុនេះ ក្រុមហ៊ុន នោះ ក៏បានផ្អាកដំណើរការជួសជុលផ្លូវមួយរយៈពេល ដើម្បីស្តារស្ថានភាពរបស់ខ្លួនឡើងវិញ។

រយៈពេល ៣ ខែ ក្រោយមក ក្រុមហ៊ុនក៏បានចាប់ដំណើរការងារឡើងវិញ ប៉ុន្តែក្រុមហ៊ុនបានសរសេរលិខិតផ្ញើរជូនក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីស្នើសុំចាត់វិធានការណ៍ជួយការពារសណ្តាប់ធ្នាប់ និងសន្តិសុខដល់ក្រុមហ៊ុន ( ក្នុងកិច្ចសន្យា រាជរដ្ឋាភិបាលបានធានាជួយការពារសុវត្ថិភាពក្រុមហ៊ុន ទាំងនៅទីតាំងគ្រឿងចក្រ និងការដ្ឋានតាមដងផ្លូវ ព្រមទាំងជួយរក្សាសណ្តាប់ធ្នាប់ ចរាចរយានយន្តនៅតាមការដ្ឋានទៀតផង)។

ឧបមាថា អស់លោក លោកស្រីទទួលបន្ទុកការងាររដ្ឋបាលក្នុងនាមជាសេនាធិការឱ្យរដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន អស់លោក លោកស្រី ពិតជាត្រូវពិចារណាលើរបៀបចាត់ការលើលិខិតស្នើរបស់ក្រុមហ៊ុន និងេកសាររដ្ឋបាលដែលត្រូវប្រើ ដើម្បីធានាសណ្តាប់ធ្នាប់ និងសុវត្ថិភាពតាមសំណើ។

ចូរសាកល្បងតាក់តែងឯកសារដែលត្រូវប្រើឱ្យបានត្រឹមត្រូវ អាចប្រើការបាន។

ក្រោយមានបញ្ហាកើតមានឡើង ក្រុមហ៊ុនត្រូវជូនដំនឹងទៅក្រសួងសាធារណៈការ ហើយពេលទទួលលិខិតជូនដំណឹងស្តីពីបញ្ហាដែលកើតមានមកលើក្រុមហ៊ុនហើយនោះ ក្រសួងសាធារណៈការត្រូវសរសេរជូនទៅក្រសួងមហាផ្ទៃ ហើយក្រសួងមហាផ្ទៃត្រូវ​សរសេរ​ជាលិខិតជូនទៅអាជ្ញាធរខេត្ត ។ តែក្រសួងសាធារណការអាចសរសេរលិខិតរដ្ឋបាល​ជូនទៅ​ខេត្ត​បានដែរ ព្រោះខេត្តជាតំណាងរដ្ឋាភិបាលដែរ តែត្រូវចំលងជូនទៅក្រសួងមហាផ្ទៃ។

ពេលបានទទួលបានលិខិតរបស់ក្រសួងហើយ ខេត្តត្រូវធ្វើលិខិតទៅស្រុក ដើម្បីចាត់​ចែងការពារ។ តែខេត្តអាចបង្កើតគណៈកម្មាការសំរាប់អនុវត្តការងារនោះដែលមានអភិបាល​គ្រប់ស្រុកពាក់ព័ន្ធជាសមាជិក ដោយត្រូវចេញជាដីកា ឬសេចក្តីសំរេចរបស់ខេត្ត តែជាការ​ល្អ​ត្រូវចេញដីកាជាការប្រសើរ ហើយមានអភបាលរងខេត្តជាប្រធាន និងអ្នកពាក់ព័ន្ធ មាននគរ​បាល អាវុធហត្ថ យោធាខេត្ត និងអភិបាលស្រុកពាក់ព័ន្ធ។

 

ប្រធានបទទី ៤

អស់លោក លោកស្រី ត្រូវជួសជុលផ្លូវលំមួយខ្សែប្រវែង ៧ គ.ម តភ្ជាប់ពីភូមិ A ក្នុងឃុំ X ទៅភូមិ B ក្នុងឃុំ Y ។ ឃុំ X និងឃុំ Y ស្ថិតក្នុងស្រុកពីរផ្សេងគ្នា តែក្នុង​ខេត្ត​ជាមួយគ្នា ។ ការជួសជុលផ្លូវត្រូវប្រើគ្រួសក្រហម​ ព្រមទាំងត្រូវដាំស្មៅតាមជើងទេរ​ទាំង​សង្ខាង​ឱ្យបានស្អាត ដើម្បីការពារទឹកភ្លៀងហូរច្រោះដី។

លោក លោកស្រីបានប៉ាន់ស្មានថវិកាត្រូវចំណាយឃើញថាត្រូវប្រើប្រាស់ថវិកាអស់​ចំនួន ៤០ លានរៀល ហើយបានធ្វើសំណើចំនួន ៤០ លានរៀល រួចក៏បាន​ទទួលថវិកា​គ្រប់​ចំនួនតាមសំណើ។

ក្រោយពេលបានទទួលថវិកាហើយ ការជួសជុលផ្លូវក៏ចាប់ផ្តើមដំណើរការតាម​គម្រោង ។ ពេលអនុវត្តការងារសំរេចបាន ៨០ % ស្រាប់តែអស់ថវិកាទាំង ៤០ លានរៀល។ តាមការប៉ាន់ស្មានលើកក្រោយនេះ គឺត្រូវប្រើប្រាស់ថវិកាចំនួន ៨ លានរៀលទៀត ទើបជួស​ជុលផ្លូវរួចរាល់ជាស្ថាពរ។

ចូរសរសេរលិខិតស្នើសុំថវិកាចំនួន ៨ លានរៀល ដើម្បីបង្ហើយការជួស​ជុលផ្លូវខាង​លើ។

ប្រធានបទទី ៥

ប្រធានបទទី ៦

សេចក្តីជូនដំណឹង

 

 

 

 

ការតាក់តែងលិខិតរដ្ឋបាល

3

 

១.ប្រភេទខ្លឹមសារនៃលិខិតរដ្ឋបាល ដែលត្រូវប្រើប្រាស់លិខិតរដ្ឋបាល មានដូចជា​៖

        សំណើ ថ្នាក់ក្រោមសរសេរទៅថ្នាក់លើ

        ការអញ្ជើញ ថ្នាក់ក្រោមអញ្ជើ្ថញថ្នាក់

        ការណែនាំ ថ្នាក់លើមកថ្នាក់ក្រោម

        ការទទួល

        ការបញ្ជូន

        ការសួរយោបល់ ថ្នាក់លើសួរយោបល់ថ្នាក់ក្រោម

        ការឆ្លើយតប

        ការរាយការណ៍ ថ្នាក់ក្រោមរាយការណ៍ជូនថ្នាក់លើ

        ការរំលឹក

        ការបញ្ជូនព័ត៌មាន ថ្នាក់លើជូនព័ត៌មានទៅថ្នាក់ក្រោម

        បណ្តឹង សំរាប់រដ្ឋប្តឹងបុគ្គលឯកជន

        អន្តរាគមន៍

ឧទាហរណ៍ ៖ ប្រជាពលរដ្ឋធ្វើសំណើមករដ្ឋាភិបាលឱ្យជួយធ្វើផ្លូវ នោះអាជ្ញាធរខេត្តយល់​ថា​ជាការចាំបាច់អាចធ្វើលិខិតរដ្ឋបាលមករដ្ឋាភិបាល ដើម្បីដោះស្រាយបានឆាប់។

២.អ្នកសរសេលិខិតរដ្ឋបាលអ្នកសរសេរត្រូវដឹង ៖

        ដឹងអំពីតួនាទី និងសមត្ថកិច្ចរបស់កន្លែងផ្ញើរ និងកន្លែងទទួល (កន្លែងទទួលលិខិត ជាកន្លែង

សំរាប់ដោះស្រាយបញ្ហាដែលជូនដំណឹងតាមលិខិត)

        បែបបទនៃការធ្វើលិខិត និងគោលបំណង

        អក្សរសាស្រ្ត

៣.វិធានដែលត្រូវអនុវត្ត មាន ៣ សំខាន់ៗ ៖

        វិធាននៃការរៀបចំធ្វើ មានគោលបំណងរកព័ត៌មាន ដើម្បីឆ្លើយតប និងរកហេតុផល

ដោយជាដំបូងត្រូវ៖

o       អានខ្លឹមសារនៃលិខិតឱ្យបានច្រើនដង និងច្បាស់លាស់ ចប់ចុងចប់ដើម

o       ត្រូវពិនិត្យខ្លឹមសារនៃលិខិតដែលផ្ញើរមក និងចំណារដែលចារដោយថ្នាក់លើរបស់យើង បើសិនជាលិខិតនោះវែង យើងអាចធ្វ់ជាសង្ខេប ហើយបើឃើញថាចំណុចណាដែលសំខាន់ យើងអាចគូសហាយឡាយពីលើខ្លឹមសារនោះ។

ឧទាហរណ៍ ៖ ខ្លឹមសារមាន​១០ បន្ទាត់ យើងសង្ខេបមកនៅត្រឹម ៣ បន្ទាត់នៃ​ចំណុចដែលសំខាន់ ។ តើធ្វើយ៉ាងណាទើបដឹងថា ចំណុចសំខាន់នៃលិខិត គឺគេ​ពិនិត្យមើលតួនាទី ភារកិច្ច​សមត្ថកិច្ចរបស់ក្រសួង ហើយត្រូវប្រៀនបធៀបសភាព​ការណ៍បច្ចុប្បន្នរបស់រាជរដ្ឋាភិបាលដែលកំពុងយកចិត្តទុកដាក់។

ម្យ៉ាងវិញទៀត ត្រូវរកព័ត៌មាន ដើម្បីឆ្លើយតប ត្រូវស្រាវជ្រាវឯកសារពាក់ព័ន្ធ..មានព្រះរាជក្រឹត្យ អនុក្រឹត្យ ប្រកាសនានា..... ត្រូវសួរព័ត៌មាន និងសួរយោបល់ទៅក្រសួងពាក់ព័ន្ធ កិច្ចការមួយអាចទាក់ទងទៅនឹងអង្គភាព ២ ឬ ៣ តែមានអង្គភាពមួយដែលមានការពាក់ព័ន្ធខ្លាំង ឯអង្គភាពផ្សេងទៀតអាចជួយផ្តល់យោបល់ដោយផ្ទាល់មាត់ ឬជាលាយលក្ខអក្សរ។ ក្នុងការងាររដ្ឋបាលមានបញ្ហា ២ គឺ បើអង្គភាព ២ ដណ្តើមគ្នាធ្វើការងារមួយ មានន័យថាមកពីការបែងចែកមិនត្រឹមត្រូវ ឬមានផលប្រយោជន៍នៅក្នុងការងារនោះ ។ ដូចគ្នាករណីនេះដែរ គឺបដិសេធចោលទាំងអស់ថាមិនមែនជាភារកិច្ចរបស់ខ្លួន។

ត្រូវស្រាវជ្រាវសំណុំលិខិតមួយៗ ដែលពាក់ព័ន្ធនឹងសាច់រឿងមួយ ឬពាក់ព័ន្ធកិច្ចការមួយ

ឧ.ក្រសួងមហាផ្ទៃបានទទួលលិខិតពីក្រសួងការបរទេស ហើយត្រូវធ្វើលិខិតឆ្លើយតបវិញ

លំដាប់នៃការរៀបចំធ្វើលិខិតឆ្លើយតប។

        វិធាននៃទម្រង់

        វិធាននៃការតែងនិពន្ធ

ថ្ងៃទី០៨៧ ខែឧសភា ឆ្នាំ២០១៣

v     លិខិតរដ្ឋបាលចែកជា ៣ ដំណាក់កាល

១.ចំណែកដើម

        ក្បាលលិខិត (ឈ្មោះប្រទេស បាវចនា រូបសញ្ញាក្រសួងស្ថាប័ន LOGO ប្រភព លេខ ទីកន្លែង កាលបរិច្ឆេទ ត្រូវសរសេរជាអក្សរ មិនត្រូវសរសេរជាលេខទេ )

        អ្នកផ្ញើរ មានន័យថាអ្នកចុះហត្ថលេខាលើលិខិត គឺត្រូវចេញពីប្រធានស្ថាប័នគ្រប់លិខិតរដ្ឋបាល ឬឯកសាររដ្ឋបាលទាំងអស់ ដូចនេះ គេត្រូវសរសេរលើចំណុចកណ្តាលខាងលើនៃលិខិត គឺដាក់ថា រដ្ឋមន្រ្តីក្រសួង............ដោយមិនត្រូវប្រើប្រាស់ងារ និងឈ្មោះទេ ដូចជាឯកឧត្តម ឬលោកជំទាវ ឬលោក....ទេ។ ការប្រើប្រាស់ងារ មានន័យថា​ហៅខ្លួនឯង។

ម្យ៉ាងវិញទៀត បើលិខិតចេញពីស្ថាប័ន ត្រូវប្រើពាក្យថា ក្រសួង........។ តែបើរដ្ឋមន្រ្តីមានងារបន្ថែមដូចជា ឧបនាយក ទេសរដ្ឋមន្រ្តី គេត្រូវសរសេរថា ឧបនាយករដ្ឋមន្រ្តី ឬទេសរដ្ឋមន្រ្តីក្រសួង..........ហើយត្រូវសរសេរចំកណ្តាលនៃលិខិត។

        អ្នកទទួល ជាអ្នកដោះស្រាយលិខិត ហើយត្រូវជាប្រធានអង្គភាព ឬប្រធានស្ថាប័ន តែមិនត្រូវឱ្យប្រើឈ្មោះទេ ត្រូវប្រើតែពាក្យ ឯកឧត្តមរដ្ឋមន្រ្តីក្រសួង.............ព្រោះលិខិតរដ្ឋបាលជាការទំនាក់ទំនងរវាងមនុស្ស ២ នាក់

(ចន្លោះអ្នកផ្ញើរ និងអ្នកទទួលមាន

        កម្មវត្ថុ

២.ខ្លឹមសារ

        កត្តាខ័ណ្ឌ

៣.រូបមន្តទំនាក់ទំនង

សំរាប់ពីថ្នាក់ក្រោមទៅថ្នាក់លើ មាន

o       គោរពជូន

o       សូមគោរពជូន

o       សូមគោរព

សំរាប់ថ្នាក់ស្មើគ្នា មាន

o       ជំរាបជូន

o       សូមជំរាបជូន

ពីថ្នាក់លើទៅថ្នាក់ក្រោម ៖ មានន័យថា មិនឱ្យប្រើសំណើទេ ព្រោះជាបញ្ជាណែនាំ

o       ជំរាបមក

o       សូមជំរាបមក

សំរាប់ទំនាក់ទំនងជាមួយព្រះសង្ឃ ៖ ត្រូវប្រើសង្ឃស័ព្ទ

សំរាប់ព្រះមហាក្សត្រ ត្រូវប្ររាជ្យស័ព្ទ ៖ សូមក្រាបថ្វាយបង្គំ

សំរាប់ជាមួយរាជវង្ស ត្រូវប្រើ ៖ បង្គំទូលថ្វាយ

គ្រប់លិខិតរដ្ឋបាលទាំងឡាយ បើគ្មានលិខិតសំអាងទេ មិនចាំបាច់យោងទេ គេប្រើតែតាមរយៈ និងកម្មវត្ថុ ដោយបញ្ជាក់ពីមូលហេតុតែប៉ុណ្ណោះ។

ខ្លឹមសារនៃលិខិតដំបូងគេត្រូវលើកពីសភាពការ ហេតុផល និងមូលហេតុ និងចុងក្រោយគឺ សំណូមពរ។

 

 

 

 

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្រត្យ

3

 

​​​ រាជធានីភ្នំពេញថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣

 

រដ្ឋមន្រ្តីក្រសួង................

ជំរាបមក...........

លោកប្រធានមន្ទីរ...............

 

កម្មវត្ថុ ៖ ...................................................................................

.....................................។

យោង ៖ ....................................................................................

.......................................។

 

តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប...........................

.................................................................................................

.................................................................................................

..................................................................................................

...............................។

 

អាស្រ័យហេតុនេះ សូម........................................................

ចម្លងជូន

.............................

.............................

.............................

ឯកសារកាលប្បវត្តិ

 
.............................................។

 

 

 

 

 

 

 

 

 

 

      អាស្រ័យហេតុនេះ ដើម្បីឱ្យដំណើរការងារជួសជុលផ្លូវប្រព្រឹត្តិទៅបានឆាប់រហ័ស និងសំរេចលទ្ធផល​តាមផែនការ សូមឯកឧត្តមចាត់វិធានការពង្រឹងការការពារ​សន្តិសុខ និងសណ្តាប់ធ្នាប់ទាំងនៅទីតាំង​គ្រឿង​ចក្រ និងការដ្ឋានតាមដងផ្លូវ ជូនក្រុមហ៊ុនឱ្យបានល្អប្រសើរ។

      បន្ទាប់ពីប្រាប់ហេតុផលហើយ ត្រូវសរសេរថា ៖ ដូច្នេះសូមឯកឧត្តម ចាត់វិធានការពង្រឹង​ការ​ការ​ពារ​សន្តិសុខ និងសណ្តាប់ធ្នាប់ទាំងនៅទីតាំង​គ្រឿង​ចក្រ និងការដ្ឋានតាមដងផ្លូវ ជូនក្រុមហ៊ុនឱ្យ​បាន​ល្អប្រសើរ ដើម្បីឱ្យដំណើរការជួសជុលផ្លូវប្រព្រឹត្តិទៅបានឆាប់រហ័ស និងសំរេចលទ្ធផលតាមផែនការ។

 

អាស្រ័យហេតុនេះ សូមឯកឧត្តមមេត្តាជ្រាប និងចាត់ចែងអនុវត្តឱ្យមានប្រសិទ្ធភាព។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៣

ប្រធានបទទី ៣ ៖ គំរូលិខិតរបស់ក្រសួងមហាផ្ទៃផ្ញើទៅស្ថានទូត

 

ព្រះរាជាណាចក្រកម្ពុជា

ឡួហ្គោ

ក្រសួងមហាផ្ទៃ

លេខ.....................

 

 
ជាតិ សាសនា ព្រះមហាក្រត្យ

3

 

​​​

 

រាជធានីភ្នំពេញថ្ងៃទី....... ខែ.............. ឆ្នាំ២០១៣

 

សហរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ................

ជំរាបជូន...........

ឯកឧត្តមឯកអគ្គរាជទូតកម្ពុចាប្រចាំសហរដ្ឋអាមេរិក

 

កម្មវត្ថុ ៖ ស្តីពីពាក់ព័ន្ធនឹងការរៀបចំបោះឆ្នោតសកលនាខែកក្កដាខាងមុខ។

យោង ៖ លិខិតលេខ.............ចុះថ្ងៃទី........ខែ............ឆ្នាំ...........របស់​ស្ថានទូត

នៃព្រះរាជាកម្ពុជាប្រចាំសហរដ្ឋអាមេរិក......................។

 

តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបឯកឧត្តមថា តាមព្រះរាជក្រម​

លេខ..........ចុះថ្ងៃទី........ខែ.................ឆ្នាំ..........ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី

ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអណ្ណត្តិទី២ ការរៀបចំការបោះ​ឆ្នោតសកល

នា​ខែកក្កដា​ខាងមុខនេះគឺជាភារកិច្ចរបស់គណកម្មាធិការជាតិ​រៀបចំការបោះ​ឆ្នោត

(គជប)។ គជប ជាស្ថាប័នឯករាជ្យ អព្យាក្រឹត្យ ត្រូវបំពេញកិច្ចការដោយតម្លាភាព

នៅទូទាំងប្រទេសតាំងពីដើមដល់ចប់ គឺ ៖ តាំងពីការចុះឈ្មោះអ្នកបោះឆ្នោត ការចុះ

បញ្ជីគណបក្សនយោបាយដែលឈរឈ្មោះបោះឆ្នោត ការចុះបញ្ជីឈ្មោះបេក្ខជន ការ

បោះពុម្ភសន្លឹកសឆ្នោតកិច្ចប្រតិបត្តិការនៃការបោះឆ្នោតរហូតដល់ការរាប់សន្លឹកឆ្នោត

និងការប្រកាសលទ្ធផល។ បច្ចុប្បន្ន គជប​ កំពុងចាត់ចែងចុះឈ្មោះអ្នកបោះឆ្នោត

បើគិតរហូតមកដល់ពេលនេះ គឺអះនុវត្តបានប្រមាណ៣០% នៃផែនការ។ ចំពោះ

កិច្ចការបន្តទៀត សូមឯកឧត្តមទាក់ទងសួរព័ត៌មានផ្ទាល់ជាមួយ គជប ឬក្រសួង​ការ

បរទេស និងសហប្រតិបត្តិការអន្តរជាតិ។

 

អាស្រ័យហេតុនេះ សូមឯកឧត្តមជ្រាបតាមការគួរ។

ប្រធានបទទី ៤ ៖ គំរូលិខិតស្នើសុំថវិកាជួសជុលផ្លូវលំជនបទ

 

ព្រះរាជាណាចក្រកម្ពុជា

ឡួហ្គោ

ក្រសួងអភិវឌ្ឍជនបទ

មន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ស្ពឺ

លេខ.....................

 

 
ជាតិ សាសនា ព្រះមហាក្រត្យ

3

 

​​​

 

រាជធានីភ្នំពេញថ្ងៃទី....... ខែ.............. ឆ្នាំ២០១៣

 

ប្រធានមន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ស្ពឺ

សូមគោរពជូន...........

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍជនបទ

 

កម្មវត្ថុ ៖ សំណើសុំថវិកាចំនួន ៨.០០០.០០០ ៛​

សំរាប់ជួសជុលបង្ហើយផ្លូវលំមួយខ្សែប្រវែង ៧ គីឡូម៉ែត្រ ក្នុងខេត្ត​

កំពង់ស្ពឺ។

យោង ៖ .............................................................................។

 

តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមគោរពជម្រាបឯកឧត្តមមេត្តាជ្រាប​ដ៏​ខ្ពង់ខ្ពស់ថា កន្លងមក មន្ទីរអភិវឌ្ឍជនបទខេត្តកំពង់ស្ពឺ បានទទួលថវិកាបានចំនួន ៤០.០០០.០០០ ៛ ពីក្រសួងអភិវឌ្ឍជនបទសំរាប់ជួសជុលផ្លូវលំមួយខ្សែប្រវែង ៧ គីឡូ​ម៉ែត្រតភ្ជាប់ពី...................ក្នុងភូមិ................ស្រុក.............ទៅ........................ខេត្តកំពង់ស្ពឺ។ ការជួសជុលផ្លូវបានចាប់ដំណើការពីដើមខែមិថុនាមករហូតដល់ចុងខែកញ្ញា ការងារ​ជិតដល់ទីបញ្ចប់ជាស្ថាពរ ប៉ុន្តែនៅថ្ងៃទី..............ខែកញ្ញា.............កំណត់ផ្លូវប្រវែងប៉ុន្មាន ១៧០០ ម៉ែត្រ ត្រូវលិចដោយទឹកជំនន់ និងទទួលការខូចខាតជាច្រើនកន្លែង។

ក្រោយពេលទឹកជំនន់បានស្រកផុតទៅ មន្ទីរអភិវឌ្ឍជនបទខេត្តបានចាត់ចែង​ថវិកា​ដែលនៅសល់ទាំងប៉ុន្មានយកមកទិញគ្រោះក្រហមចាក់បំពេញកន្លែងខូចខាត តែមិនទាន់​គ្រប់គ្រាន់នៅឡើយទេ​។ ដូចនេះ ខ្ញុំសូមស្នើឯកឧត្តមនៅថវិកាចំនួន៨.០០០.០០០ ៛ បន្ថែមទៀត ដើម្បីបង្ហើយកិច្ចការដែលនៅសេសសល់។​

អាស្រ័យហេតុនេះ សូមឯកឧត្តមមេត្តាពិនិត្យ និងសំរេចតាមសំណើដូចខា​ង​លើដោយអនុគ្រោះ។

 

ប្រធានបទទី ៥ ៖ គំរូលិខិតស្នើសុំថវិកាជួសជុលផ្លូវលំជនបទ

ព្រះរាជាណាចក្រកម្ពុជា

ឡួហ្គោ

ទីស្តីការគណរដ្ឋមន្រ្តី

លេខ.....................

 

 
ជាតិ សាសនា ព្រះមហាក្រត្យ

3

 

​​​

 

រាជធានីភ្នំពេញថ្ងៃទី....... ខែ.............. ឆ្នាំ២០១៣

 

នាយកដ្ឋាន ................

សូមគោរពជូន...........

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីទីស្តីការគណរដ្ឋមន្រ្តី

 

កម្មវត្ថុ ៖ សំណើសុំថវិកាចំនួន ២.០០០.០០០ ៛​

សំរាប់ចំណាយលើសោហ៊ុយដឹកជញ្ជូនសំភារៈនានារបស់នាយកដ្ឋាននេះ

ទៅកាន់ទីតាំងថ្មី ។

យោង ៖ លិខិតជូនដំណឹងលេខ.............ចុះថ្ងៃទី......ខែ...........ឆ្នាំ២០០៨ របស់

ទីស្តី​ការ​គណ​រដ្ឋ​មន្រ្តីស្តីពី.............................................។។

 

តាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមគោរពជម្រាបឯកឧត្តមមេត្តាជ្រាប​ដ៏​

ខ្ពង់ខ្ពស់ថា នាយកដ្ឋាន X មានសំភារៈមានតម្លៃ និងមានទំងន់ធ្ងន់ជាច្រើនគ្រឿង

ដូចជា .....................ដែលទាមទារការលើកដាក់ និងដឹកជញ្ជូនយ៉ាងប្រុងប្រយ័ត្ន

និងប្រើរយៈពេលប្រមាណ ៣ ថ្ងៃ ។ ដោយហេតុនេះ

ក្នុងការដឹកជញ្ជូនសំភារៈទាំងនោះទៅកាន់ទីតាំងថ្មីជាអតិតទីស្នាក់ការនៃរដ្ឋសភា

ដែលគ្រោងធ្វើនៅថ្ងៃទី​.....................ខ្ញុំសូមស្នើថវិកាចំនួន ២.០០០.០០០ ៛

សំរាប់ចំណាយលើសោហ៊ុយដូចខាងក្រោម ៖

         ជួលកម្មករ និងឧបករណ៍លើកដាក់សំភារៈ អស់ថវិកាចំនួន ៧០០.០០០ ៛

         ជួលរថតន្តដឹកជញ្ជូន ៗ គ្រឿងអស់ថវិការចំនួន៧០០.០០០ ៛

         ការចំណាយថវិការសំរាប់ចំណាយគ្រឿងពុម្ភសំភារៈ ៦០០.០០០ ៛ សរុបទាំងអស់ ២.០០០.០០០ ៛

អាស្រ័យហេតុនេះ សូមេកឧត្តមមេត្តាពិនិត្យ និងដោះស្រាយតាមសំណើខាងលើដោយអនុគ្រោះ ។

ប្រធាននាយកដ្ឋាន

ប្រធានបទទី ៦ ៖ គំរូលិខិតសេចក្តីជូនដំណឹង

ព្រះរាជាណាចក្រកម្ពុជា

ខេត្តកំពង់ចាម

មន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទ ខេត្ត លេខ.....................

 

 
ជាតិ សាសនា ព្រះមហាក្រត្យ

3

រាជធានីភ្នំពេញថ្ងៃទី....... ខែ.............. ឆ្នាំ២០១៣

 

មន្ទីរកសិកម្ម ................

ជំរាបមក

លោកប្រធានក្រុមសាមគ្គីចំការកៅស៊ូរដ្ឋ A ទាំងអស់

 

កម្មវត្ថុ ៖ ស្តីពីការចាត់តំណាងចូលរួមក្នុងការងារកំណត់ព្រំ និងវាស់វែងដីក្រុមសាមគ្គីចំការរដ្ឋ A ទាំងអស់នៅក្នុងខេត្ត B

យោង ៖ សេចក្តីសំរេចលេខ.............ចុះថ្ងៃទី.........ខែ.............ឆ្នាំ.របស់ក្រសួង

កសិកម្ម......។